The Cambodian NGO Committee on CEDAW

សូមអញ្ជើញដាក់ពាក្យក្នុងការដេញថ្លៃគំរោង

សេចក្តីថ្លៃថ្នូរ​: ភាពមានតំលៃ គួរលើកសរសើរ គួររាប់អាន ។

សូមអញ្ជើញដាក់ពាក្យក្នុងការដេញថ្លៃគំរោង– ប្រើប្រាស់ការច្នៃប្រឌិតបែបសិល្បះរបស់អ្នកដើម្បីបង្កើតនូវការបង្កើនការយល់ដឹង- យើងគាំទ្រស្នាដៃសិល្បះរបស់អ្នក ដើម្បីធ្វើអោយមានការផ្លាស់ប្តូរពិភពលោកដែលនៅជុំវិញអ្នក!

អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលហៅថា​​ NGO-CEDAW សូមអញ្ជើញអ្នកសិល្បៈដែលជាជនជាតិកម្ពុជា ហើយមានជំនាញ មានប្រវត្ថិការងារ និងការបង្ហាញទិសដៅផ្សេងៗគ្នា ក្នុងការដាក់បញ្ចូលគំនិតសិល្បះនៅក្នុងគម្រោង នៃសេចក្តីថ្លៃថ្នូរ ។ NGO-CEDAW នឹងជួយគាំទ្រដល់អ្នកសិល្បះដែលត្រូវបានជ្រើសរើសនោះ ដោយគាំទ្រចំពោះការទទួលស្គាល់ និងផ្តល់នូវឪកាសក្នុងការដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិតរបស់ពួកគេ​ទៅកាន់សារធារណៈ នាឳកាសទិវាផ្លូវការនានានៅក្នុងឆ្នាំនេះ ។

សិល្បះអាចរួមទំាងការថតរូប គូររូប ផលិតជាវីដេអូ តន្រ្តី ការរាំ ចំលាក់ និងល្ខោនខ្លី ។ សូមធ្វើការច្នៃប្រឌិត !dignityimage

សូមផ្ញើគំនិតនៃការច្នៃប្រឌិតរបស់អ្នកមកយើងខ្ញុំនៅត្រឹមថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ មកកាន់អ៊ីម៉ែលៈ [email protected]

ប្រធានបទរបស់អ្នកគួរតែផ្តោតលើបញ្ហានានាជុំវិញការប្រើអំពើហិង្សាផ្អែកលើយេនឌ័រ ការឆ្លុះបញ្ជាំងលើទិដ្ឋភាពជាក់ស្តែងនានាដែលប៉ះពាល់ដល់ផ្លូវអារម្មណ៌ សេដ្ឋកិច្ច ផ្លូវភេទ ផ្លូវកាយ រឺប្រភេទនៃអំពើហិង្សាផ្សេងទៀតដែលបង្ករទុក្ខទោសដល់ស្រ្តី និងកុមារ ។

សូមចាត់ចែងថវិកានៅក្នុងគំរោងរបស់អ្នក​ចាប់ពី 500$ ទៅ 1500$ ដោយធ្វើការពន្យល់ខ្ទង់ចំណាយនីមួយៗដែលទាក់ទងទៅនឹងការបង្កើតស្នាដៃសិល្បះនេះ ។

លោកអ្នកអាចស្វែងរកព៌តមានបន្ថែមទៀតតាមរយះទំព៍រហ្វេសប៊ុកយើងខ្ញុំៈ Dignity Project-Beyond Domestic Violence

…………………………………………………………………………………………

NGO-CEDAW គឺជាសម្ព័ន្ធនៃអង្គការ និងសមាគមកម្ពុជាដែលកំពុងធ្វើការដើម្បីឧត្តម្ភប្រយោជន៍របស់ស្រ្តី ។ យើងធ្វើការតាមដានការអនុវត្តអនុសញ្ញាស៊ីដ​ ដោយរដ្ឋភាគី ក្នុងការប្រឆាំងនឹងការរើសអើងនៅក្នុងប្រទេសកម្ពុជា។ សំរាប់ព៏តមានបន្ថែមពីការងារ និងសកម្មភាពរបស់យើង សូមចូលទៅកាន់គេហទំព័រៈ http://www.ngocedaw.org

អ្នកជំនាញការសិល្បះដែលរស់នៅភ្នំពេញ ឈ្មោះ ម៉ូណា ស៊ីម៉ន់ គឺជាអ្នកណែនាំនៅពីក្រោយនៃជម្រើសនានានៃកម្មវិធីនៃសេចក្តីថ្លៃថ្នូនេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ​២០១៥ ជាមួយនឹកម្រងរូបភាពចំពោះស្រ្តីដែលធ្លាប់រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ។ សម្រាប់ព៏តមានបន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់ទំព័រ Facebook យើងខ្ញុំៈ Dignity Project – Beyond Domestic Violence

Related Articles