The Cambodian NGO Committee on CEDAW

សេចក្តីប្រកាសដាក់សំណើរ: ទីប្រឹក្សាបង្កើតស្នាដៃផ្នែកសិល្ប

គណៈកម្មាធិការដើម្បីលប់បំបាត់រាល់តម្រង់នៃការរើសអើងគ្រប់រូបភាពលើស្រ្តី (NGO-CEDAW) សូមគោរពអញ្ជើញដាក់សំណើរក្នុងការច្នៃប្រឌិត និងអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមបែបសិល្បះនៅតាមសាលារៀន​ ស្តីពីសិទ្ធិរបស់ស្រ្តី/ក្មេងស្រី និងអំពើហិង្សាទាក់ទងនឹងភេទ

តម្រូវការលើសេវាកម្មនេះ គឺសម្រាប់កម្មវិធីមួយដែលមានឈ្មោះថា ” សម្លេងរបស់យើងដើម្បីសមភាពយេនឌ័រៈ​​​    ផ្តល់ភាពអង់អាចដល់ស្រ្តី អ្នកស្រលាញ់ភេទដូចគ្នា អ្នកការពារសិទ្ធិមនុស្ស សហគមដែលទាមទារយុត្តិធ៌ម និងបំបាត់នូវអំពើហិង្សាទាក់ទងនឹងភេទ ” ក្រោមជំនួយឩបត្ថម្ភពីសហគមអឺរ៉ុប ។ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះ ដើម្បីមើលពីឯកសារផ្សេងៗ (ភាសាអង់គ្លេស) ដែលជាតម្រូវការក្នុងការដាក់ពាក្យសុំ Full Request for Proposal EN។​

ក. ការណែនាំ

ខ. ពង្រាងកិច្ចសន្យា និង ឩបសម្ព័ន្ធ

ឩបសម្ព័ន្ធ១៖ សេចក្តីព៌ណនាពីការងារ

ឩបសម្ព័ន្ធ២៖ ទម្រង់សំណើរថវិកា

ឩបសម្ព័ន្ធ៣៖ ក្រមសីលធ៌មសម្រាប់អ្នកចុះកិច្ចសន្យា

ឩបសម្ព័ន្ធ៤៖ គោលនយោបាយការពារកុមារ និងការបន្ថែមលើកិច្ចសន្យា

NGO-CEDAW បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសកម្ពុជា ដោយការចាប់ផ្តើមតាមរយះការលើកកម្ពស់អោយមានការអនុវត្ត​អនុសញ្ញាអន្តរជាតិ ស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្ត្រី (CEDAW) ។ NGO-CEDAW មានកម្មវិធីមួយ ដែលអោយឈ្មោះថា​ កម្មវិធីនៃសេចក្តីថ្លៃថ្លូរ ដោយប្រើសិល្បៈដើម្បីលើកកម្ពស់ការយល់ដឹងពីតម្រូវការដើម្បីបញ្ចប់ការមាក់ងាយ និងបង្កើនការការពារច្បាប់ដល់អ្នករស់រានមានជីវិតពីអំពើហឹង្សាទាក់ទងនឹងភេទ។

អាចចូលមើលទំព័រហ្វេសប៊ុក៖https://www.facebook.com/Dignity-Project-Beyond-Domestic-Violence-1389637787933719  និងតាមគេហរទំព័រ NGO-CEDAW  : https://ngocedaw.org/dignity-project/

គោលបំណងនៃការជ្រើសរើសនេះ គឺដើម្បីបង្កើតនូវឩបករណ៍សិក្សាតាមបែបសិល្បះ សម្រាប់បង្រៀនកុមារអំពី សិទ្ធិស្រ្តី និងក្មេងស្រី ។ តាមរយៈការបង្កើតមេរៀនសិក្សាប្រកបដោយការច្នៃប្រឌិត សកម្មភាពនេះនឹងផ្តល់ជូនដល់គ្រូបង្រៀននូវឧបករណ៍ដែលសមស្របតាមវ័យ ដើម្បីលើកស្ទួយមុខវិជ្ជានៃអំពើហឹង្សាទាក់ទងនឹងភេទ និងតួនាទីយេនឌ័រ ក្នុងការបង្កើនចំណេះដឹងរបស់សិស្សលើមុខវិជ្ជាទាំងនេះ និងរួមចំណែកក្នុងការដោះស្រាយផ្នត់គំនិតសង្គម។ គេរំពឹងថាកុមារនឹងបង្កើតសិល្បៈដោយខ្លួនឯងដោយផ្អែកលើគំរូ និងការណែនាំដែលមាននៅក្នុងកម្មវិធីសិក្សា។ NGO-CEDAW និងធ្វើការជាមួយទីប្រឹក្សាសិល្បះក្នុងការរៀបចំមេរៀនបង្រៀន និងគម្រោងសិល្បៈដែលផ្អែកលើការងារបច្ចុប្បន្ន និងអតីតកាលរបស់គម្រោងនៃសេចក្តីថ្លៃថ្នូរ។ មេរៀនចំនួន ២ នឹងត្រូវបានបង្កើតឡើង (សម្រាប់សាលា​                បថមសិក្សា និង មធ្យមសិក្សា) ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមអ្នកដែលមានអាយុខុសៗគ្នា ។ មេរៀនទាំងពីរនេះនឹងរួមបញ្ចូលមេរៀនដែលសមស្របតាមអាយុ លើអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីរួមគ្នាជាមួយគម្រោងសិល្បៈមួយដែលត្រូវបានបង្កើតឡើងដើម្បីទាញយកបទពិសោធន៍ពីសមាជិកសហគមន៍តាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តអោយមានកិច្ចសហប្រតិបត្តិការរបស់សហគមន៍ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយានៅក្នុងចំណោមកុមារ ឪពុកម្តាយ និងសាលារៀន។ មេរៀននេះនឹងត្រូវបានប្រើប្រាស់សាកល្បងនៅក្នុងសាលារៀនមួយ ហើយពិនិត្យ និងកែសម្រួលដោយផ្អែកលើមតិយោបល់របស់សិស្ស និងគ្រូ។ បន្ទាប់ពីកែសម្រួលមេរៀននេះហើយ នឹងត្រូវបានដាក់អោយអនុវត្តនៅក្នុងសាលារៀនចំនួន 40 នៅតាមតំបន់គោលដៅនៃគម្រោងសម្លេងរបស់យើងដើម្បីសមភាពយេនឌ័រ ហើយនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈដល់អង្គការជាសមាជិក និងអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីបញ្ចូលទៅក្នុងកម្មវិធីរបស់ពួកគេក្នុងការផ្លាស់ប្តូរឥរិយាបថ ។ អង្គការតាមសហគមន៍ ឬអង្គការសង្គមស៊ីវិលដែលមានផែនការប្រើប្រាស់កម្មវិធីសិក្សានៅតាមសាលារៀន នឹងមានសិទ្ធិដាក់ពាក្យសុំការគាំទ្រសម្រាប់ភាគីទីបី ដើម្បីអនុវត្តសកម្មភាពដូចគ្នា តាមរយៈមូលនិធិសម្លេងរបស់យើងដើម្បីសមភាពយេនឌ័រ  បាន។

 

អ្នកដាក់ពាក្យត្រូវបំពេញ និងដាក់ភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម​ជាមួយសំណើរ៖

ក. ប្រវត្ថិរូប សមាជិកក្រុមម្នាក់ៗ ឫជាបុគ្គលសំខាន់

ខ. លិខិតចំណាប់អារម្មណ៍​-ពន្យល់នូវគុណវឌ្ឍិរបស់បេក្ខជនក្នុងការអនុវត្តតាមតម្រូវការដែលមានចែងក្នុង

ការព៌ណនាលក្ខខណ្ឌ័យោងនៃការងារ​ (ToR)

គ. គម្រោងសំណើរជាលាយលក្ខអក្សរ

. សង្ខេបបញ្ជាក់វិធីសាស្រ្តដែលបានស្នើសម្រាប់ការបង្កើត ការសាកល្បង ការកែសម្រួល និងអនុវត្តយ៉ាងពេញលេញនូវកម្មវិធីសិក្សាទាំងពីរ នៅក្នុងពេលវេលា និងថវិកាដែលបានចាត់ចែង។ . ពេលវេលា និងកាលវិភាគដែលត្រូវការ ឃ. ទម្រង់ស្នើសុំថវិកា (ឩបសម្ព័ន្ធ​ ២- សូមទាក់ទងមក NGO-CEDAW បើលោក អ្នក ត្រូវការទម្រង់នេះជាភាសាខ្មែរ ). ប្រើនូវទម្រង់ដែលបានផ្តល់ជូន. បញ្ជាក់នូវចំនួនថវិកាដែលស្នើសុំ ដោយរួមបញ្ចូលពន្ធ. ចុះហត្ថលេខា ឫត្រា (បើមាន) សំណើរសុំ និងលិខិតតម្រូវ និងឯកសារទាំងអស់ដែលទាក់ទងនឹងសំណើរសុំ និងការទំនាក់ទំនងផ្សេងៗអាចធ្វើបានជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស។ NGO-CEDAW កំពុងស្វែងរកបុគ្គល ឫក្រុមដែលមានសមត្ថភាព ដូចជា:-          បទពិសោធក្នុងការបង្កើតកម្មវិធីសម្រាប់បង្រៀន-          ចំណេះដឹង ឬបទពិសោធន៏ដោះស្រាយបញ្ហាសមភាពយេនឌ័រ និងអំពើហឹង្សាប្រឆាំងនឹងភេទនៅក្នុងការងារនិង / ឬបទពិសោធន៏ធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល-          លក្ខណៈសម្បត្តិផ្នែកសិល្បៈ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីបង្រៀន-          មានការយល់ដឹងច្បាស់លាស់អំពីគម្រោង។

សូមផ្ញើពាក្យសុំរបស់អ្នកមកកាន់ NGO-CEDAW តាមរយះ អ៊ីម៉ែល: [email protected] ឫ

អាស័យដ្ឋាន ផ្ទះលេខ ១៦ ផ្លូវ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

សម្រាប់បញ្ហាផ្សេងៗអាចសរសេរជា​ អ៊ីម៉ែល ឫ ទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ ០១២​ ៦៦៨​ ៨៥៣ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ។

Related Articles