Archive for NGO-CEDAW Activities

សេចក្តីប្រកាសដាក់ពាក្យ / Call for proposal

ជ្រើសរើសទីប្រឹក្សាផលិតខ្សែភាពយន្តឯកសារចំនួនបី
NGO-CEDAW ឧបត្ថម្ភក្នុងការបង្កើតខ្សែភាពយន្តឯកសារចំនួនបី ដើម្បីប្រើប្រាស់ជាមធ្យោបាយបង្កើន ការយល់ដឹងជាសាធារណៈអំពីបញ្ហាដែលទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យ: ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨ ។

សេចក្តីប្រកាសដាក់ពាក្យ: ជ្រើសរើសទីប្រឹក្សាផលិតខ្សែភាពយន្តឯកសារចំនួនបី

Consultant(s) for producing 3-short documentaries
NGO-CEDAW is sponsoring the creation of three short documentaries as a means of raising public awareness of the issues surrounding gender-based violence in Cambodia.
Deadline: August 30, 2018.

Call for proposal to produce short documentary EN

សេចក្តីប្រកាសដាក់សំណើរ: ទីប្រឹក្សាបង្កើតស្នាដៃផ្នែកសិល្បះ សម្រាប់ការតាំងពិព័រណ៍ នៃគម្រោងនៃសេចក្តីថ្លៃថ្នូរ ឆ្នាំ ២០១៨

សេចក្តីប្រកាសដាក់សំណើរ: ទីប្រឹក្សាបង្កើតស្នាដៃផ្នែកសិល្បះ

សម្រាប់ការតាំងពិព័រណ៍ នៃគម្រោងនៃសេចក្តីថ្លៃថ្នូរ ឆ្នាំ ២០១៨

 

គណៈកម្មាធិការដើម្បីលប់បំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្រ្តី (NGO-CEDAW)​ គឺជាអង្គការមិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា កំពុងធ្វើសកម្មភាពផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្សរបស់ស្ត្រី។

 

ជាផ្នែកមួយនៃយុទ្ធនាការ 16 ថ្ងៃ នៃអំពើហឹង្សាទាក់ទងនឹងយេនឌ័រ ដែលចាប់ផ្តើមនៅចុងខែវិច្ឆិកា និងទិវានារីអន្តរជាតិ នៅថ្ងៃទី 8 ខែមីនា NGO-CEDAW នឹងគាំទ្រក្នុងការបង្កើតស្នាដៃសិល្បះជាមធ្យោបាយបង្កើនការយល់ដឹងជាសាធារណៈពីបញ្ហានានាជុំវិញអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។ NGO-CEDAW ក៏កំពុងប្រើប្រាស់ស្នាដៃសិល្បះនេះផងដែរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកមតិគាំទ្រជាបន្តរ ក្នុងការស្នើអោយមានការធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងលើអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។

NGO-CEDAW សូមអញ្ជើញអ្នកសិល្បះកម្ពុជា ដាក់ពាក្យចូលរួមក្នុងគម្រោងនៃសេចក្តីថ្លៃថ្នូរឆ្នាំនេះ។ ក្នុងនាមជាអង្គការដែលមិនរកប្រាក់ចំណេញ NGO-CEDAW នឹងផ្តល់ប្រាក់ឧបត្ថម្ភតិចតួចក្នុងការបង្កើតឡើងនូវស្នាដៃសិល្បះរបស់អ្នក ហើយនឹងផ្តល់ជាវេទិកាសម្រាប់ប្រើប្រាស់ក្នុងការជម្រុញឱ្យប្រជាជនកម្ពុជាផ្លាស់ប្តូរអាកប្បឥរិយាបថ និងអាកប្បកិរិយាទាំងឡាយណាដែលទាក់ទងទៅនឹងអំពើហឹង្សាសំដៅលើស្ត្រី។

 

វិសាលភាព​នៃ​ការងារ:

 

បើសិនបេក្ខជន/បេក្ខនារីជាសិល្បះករ/សិល្បះការិនី ត្រូវបានជ្រើសជ្រើសអោយចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវអោយបំពេញការងារដូចខាងក្រោម:

១. បង្កើតគំនិតច្នៃប្រឌិតបែបសិល្បះ សម្រាប់ការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន អំពីបញ្ហាអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។

២. បង្កើតការងារសិល្បៈ (ដែលរួមមានដូចជាការបង្កើតជាអត្ថបទ ជារូបភាព ជាវីដេអូ ជារូបថត ជាក្បាច់រាំ ឬការកែច្នៃឡើងជារូបរាងវត្ថុអ្វីមួយ និងការច្នៃរួមបញ្ចូលគ្នានៃវិធីណាមួយក្នុងចំណោមវិធីទាំងនេះ) ដែលផ្តោតដោយផ្ទាល់ទៅលើបញ្ហាអំពើហឹង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា ។

៣. ថតរូប និងវីឌីអូអំពីដំណើរការសកម្មភាពនៃការបង្កើតស្នាដៃសិល្បៈនេះ ដែលនឹងត្រូវបានយកទៅប្រើប្រាស់ខាងក្នុងអង្គការ និងចែករំលែកជាមួយសាធារណៈជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិង / ឬឯកសារបោះពុម្ពនានាក្នុងគោលបំណងធ្វើការផ្សព្វផ្សាយកម្មវិធី។

៤. ប្រឹក្សាជាមួយ NGO-CEDAW លើការបោះពុម្ពផ្សាយស្នាដៃសិល្បៈលើប្រព័ន្ធអ៊ីនធឺណែត និងការតាំងពិពរណ៍ស្នាដៃសិល្បះនេះនៅកន្លែងសាធារណៈមួយ ឬច្រើន។

៥. ចូលរួមធ្វើការបង្ហាញស្នាដៃសិល្បៈដែលបានបង្កើតឡើងនេះនៅក្នុងកម្មវិធីតាំងពិព៌ណ៍ជូនសារធារណៈជន ។

    លក្ខខណ្ឌតម្រូវនៃការដាក់ពាក្យ: ១. ជីវប្រវត្តិរបស់សិល្បករ និងនរណាម្នាក់ដែលធ្វើការដោយផ្ទាល់លើការបង្កើតស្នាដៃសិល្បៈ។ (ឧទាហរណ៍ប្រសិនបើអ្នក ជាក្រុម      សម្តែង សូមបង្ហាញអ្នកសំដែងទាំងអស់ និងអ្នកគ្រប់គ្រង អ្នកដឹកនាំ ឬសហសេវិកទាំងអស់។ )២. ការពិពណ៌នាអំពីស្នាដៃសិល្បៈដែលនឹងស្នើឡើង និងវិធីដែលមានការទាក់ទងនឹងប្រធានបទនៃសេចក្តីថ្លៃថ្នូរ និងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។៣. សំណើរសុំថវិកាដែលរៀបរាប់ពីចំនួនថវិកាដែលត្រូវការ (​ជាប្រាក់រៀល ឫដុល្លារ) ក្នុងការបង្កើតស្នាដៃសិល្បះ។៤.​ ការពន្យល់ខ្លីអំពីមូលហេតុដែលអ្នកចង់ចូលរួមនៅក្នុងគម្រោងនៃសេចក្តីថ្លៃថ្នូរ។ ពាក្យស្នើសុំ អាចធ្វើឡើងជាភាសាខ្មែរ ឬភាសាអង់គ្លេស។ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ។ ទីកន្លែងទទួលពាក្យ៖ សូមដាក់ពាក្យសុំតាមរយៈអ៊ីម៉ែលរបស់ NGO-CEDAW: ngocedaw.pnh@gmail.com ឫ តាមអាស័យដ្ឋានផ្ទះលេខ ១៦ ផ្លូវ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

Women’s Day Joint Statement

NGO-CEDAW is partnering with DCA, CCIM, and CCHR on a new and exciting EU-funded project called “Voices for Gender Equality.” The project partners have released a new joint statement on the occasion of International Women’s Day.

Joint Statement in Khmer

Joint Statement in English

Job Announcement: Administration and Finance Assistant

NGO-CEDAW is now accepting applications for a full-time administration and finance assistant. This is a full-time position based in Phnom Penh, Cambodia.  Cambodian nationals should send their CV, cover letter and salary requirements to NGO-CEDAW by noon on February 16, 2018.  Women are especially encouraged to apply. Please see the following announcement for the job description:

NGO-CEDAW Job Announcement for Administration and Finance Assistant

New Radio Show

Click here to listen to our latest radio program on gender-based violence.