VOD: One of elderly women Heart crash died becuase her grandchild was arrested when violent clashs on Meanchey Bridge

ស្ត្រី​ចំណាស់​ម្នាក់ គាំង​បេះ​ដូងស្លាប់ ដោយសារ​ចៅ ត្រូវបាន​ចាប់ខ្លួន​នៅពេល​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​​

ស្ត្រី អាយុ​៦៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​គាំងបេះដូង​ស្លាប់ នៅពេល​ដឹងថា​ចៅ​របស់​ខ្លួន ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​ពេល​ប៉ះទង្គិច​ជាមួយ​កម្មករ​រោងចក្រ​ SL នៅ​ស្ពាន​ស្ទឹងមានជ័យ​។​

​នៅ​សៀ​ល​ថ្ងៃ​ពុធ​ នេះ ម្តាយ​យុវជន ដែល​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបាន​ដោះលែង​នោះ អ្នកស្រី យស់ ណ​យ មកពី​ខេត្ត​ព្រៃវែង បាន​តាម​មក​រក​កូន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ អ្នកស្រី ឲ្យដឹង​ទាំង​ទឹកភ្នែក​ថា ម្តាយ​របស់​អ្នកស្រី ដែល​ត្រូវ​ជា​យាយ​ជនរងគ្រោះ បាន​គាំងបេះដូង​ស្លាប់​នៅ​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដឹង​ដំណឹង​ថា​ចៅ ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​ប៉ះទង្គិច​រវាង​កម្មករ និង​កម្លាំង​សមត្ថកិច្ច នៅ​ស្ពាន​ស្ទឹងមានជ័យ​។

​យុវជន​ដែល​ត្រូវ​ដោះលែង​នោះ មានឈ្មោះ​ថា ធារ៉ា អាយុ​១៩​ឆ្នាំ ជា​អ្នក​លក់​លៀស​ហាល​។ យុវជន​ម្នាក់​នេះ ត្រូវបាន​ដោះលែង បន្ទាប់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស៊ើបសួរ​ហើយ ហើយ​រកឃើញ​ថា​មិន​ជាប់​ពាក់ព័ន្ធ​។​

បន្តការអានៈ​ស្ត្រី​ចំណាស់​ម្នាក់ គាំង​បេះ​ដូងស្លាប់ ដោយសារ​ចៅ ត្រូវបាន​ចាប់ខ្លួន​នៅពេល​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​​

Related Articles