នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាស្ត្រីអាយុ២៦ឆ្នាំម្នាក់ ដែលត្រូវបានចោទថាបានបំផ្លាញផ្ទៃមុខនិងរាងកាយប្តីរបស់ខ្លួនក្នុង ការវាយប្រហារដោយទឹកអាស៊ីតមួយកាលពីថ្ងៃអង្គារ ត្រូវបានចោទ ប្រកាន់ និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងខេត្ត បន្ទាយមានជ័យ។
ឈ្មោះ តោ រចនី ត្រូវបានចោទប្រកាន់ថាបានជះទឹកអាស៊ីតខ្លាំងកន្លះ លីត្រទៅលើប្តីរបស់ខ្លួនឈ្មោះ ហាក់ អាយ អាយុ៤១ឆ្នាំបន្ទាប់មានជម្លោះ ក្នុងគ្រួសារនៅក្នុងផ្ទះរបស់ពួកគាត់។
លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យ ដឹងថា “យើងបានចោទប្រកាន់អ្នកស្រីពីបទប្រើអំពើហិង្សាដោយចេតនា ដោយប្រើទឹកអាស៊ីតខ្លាំង ហើយអ្នកស្រីត្រូវឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីចៅក្រមធ្វើសេចក្តីសម្រេច”។
លោក ប៊ុន តុល ប្រធានអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់នៅខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា ហាក់ អាយ ស្ថិតក្នុងស្ថានភាពធ្ងន់ ធ្ងរដដែលនៅក្នុងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។ លោក ប៊ុន តុល បានមានប្រសាសន៍ថា “ មុខរបស់គាត់រងរបួសធ្ងន់ធ្ងរហើយគាត់មិនអាច និយាយបាន ប៉ុន្តែមិនស្លាប់ទេ”។ លោកបានបន្ថែមថា អ្នកស្រី រចនី បានឲ្យដឹងថា ខ្លួនបានឲ្យលុយម៉ូតូឌុបម្នាក់ទៅទិញទឹក អាស៊ីតឲ្យអ្នកស្រី។
នៅពាក់កណ្តាលឆ្នាំ២០១៣ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់ការវាយ ប្រហារដោយទឹកអាស៊ីតគួរឲ្យរន្ធត់ ច្បាប់ថ្មីបានចូលជាធរមាន ដោយកំណត់ចំពោះការលក់ ទិញ ស្តុកការដឹកជញ្ជូន ការវេចខ្ចប់ និងការ ប្រើអាស៊ីតខ្លាំងទាំងអស់។
ក្រោមច្បាប់នេះ អ្នកវាយប្រហារអាចត្រូវបានដាក់ទោសជាប់ ពន្ធនាគាររយៈពេល២០ឆ្នាំ ឬអាចឲ្យជនរងគ្រោះកាន់តែច្រើនពិការ ចំណែកអ្នកដែលលក់ទឹកអាស៊ីតដោយគ្មានអាជ្ញាប័ណ្ណ ក៏អាចប្រឈមនឹង ការផាកពិន័យ និងជាប់ពន្ធនាគារដែរ”៕
ប្រភព៖ ខេមបូឌា ដេលី
