The Cambodia Daily: គណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​​កិច្ច​ព្រមព្រៀង​បញ្ជូន​ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​

គណ​បក្ស​សង្គ្រោះជាតិ បាន​សរសេរ​លិខិត​​​​​​​ផ្ញើជូន​ស្ថាន​ទូត​ សិង្ហបុរី និង​ស្ថាន​ទូត​ម៉ាឡេស៊ី ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ព្រាង​ កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​បញ្ជូន​ពល​ករ​ ទេសន្ត​រប្រវេសន៍​​ទៅ​​កាន់​​ប្រទេស​ទាំង​ពីរ​នេះ​​ដែល​គណ​បក្ស​​ប្រឆាំង​​ លើក​ឡើង​ថា ខ្លួន​មិន​បាន​ដឹង​ពី​​កិច្ច​ព្រម​ព្រៀង​​នោះ​ទេ​។

កាល​ពីខែ​មុន​ក្រសួង​ការ​ងារ​​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ពិភាក្សា​ជាមួយ ​ប្រទេស​​​​​​​​ម៉ាឡេស៊ីដើម្បី​​បន្ត​បញ្ជូន​ស្ត្រី​ប​ម្រើ​ការ​ងារ​តាម​ ផ្ទះ​ទៅកាន់​ប្រទេស​នេះ​វិញ​ បន្ទាប់​​ពី​​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​​ចេញ​បម្រាម​ហាម​ឃាត់​កាល​ពីខែ​តុលា ឆ្នាំ​២០១១​ ​​​​​​ចំពេលដែល​មាន​របាយការណ៍​ពី​​ការ​រំលោភ​បំពាន​ និង​ការ​កេង​ប្រវ័ញ្ច​ ផ្លូវ​ភេទ​ជា​បន្ត​​​បន្ទាប់​​​​​​ពីសំណាក់​និយោ​​ជក​របស់​ខ្លួន​។

ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​ក៏​បានចាប់​ផ្ដើម​​ទៅ​ប្រទេស​សិង្ហបុរី​  ដែរ​កាលពី​ខែ​កញ្ញា ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​ដែល​​​នឹង​មាន​​ ពលករ​ខ្មែរ​ប្រហែល​៤០០​នាក់​បម្រើ​ការ​ងារ​ ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ដែល​ ​មាន​តែក្រុង​​នេះ​នៅ​ដំណាច់​ឆ្នាំនេះ​។ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក សុន ឆ័យ សមាជិក​ ​សភា​ជាន់​ខ្ពស់​គណបក្ស​នេះ និង​លោកស្រី​ មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធា​រណៈ​មាន​ខ្លឹម​​សារ​ថា ច្បាប់​ចម្លង​នៃ​ កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ទាំង​ពីរនេះ​​មិន​មាន​ការ​ពិនិត្យ​​​​ពិច័យ ​ល្អិត​ល្អន់​ពី​រដ្ឋា​ភិបាល​កម្ពុជា​ឡើយ​។

អានបន្ត៖ គណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​​កិច្ច​ព្រមព្រៀង​បញ្ជូន​ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​

Related Articles