រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការ រើសអើងលើនារីភេទ ហៅកាត់ថា ស៊ីដ (CEDAW) កាលពីឆ្នាំ១៩៩២។ ជាកាតព្វកិច្ច ប្រទេសនេះត្រូវដាក់របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តអនុសញ្ញា ក្នុងរវាង ៤ឆ្នាំម្តង ទៅអង្គការសហប្រជាជាតិ (អ.ស.ប) ។ រហូតមកដល់ពេលនេះ កម្ពុជា បានដាក់របាយការណ៍សំយោគមួយចំនួន។
អង្គការសហប្រជាជាតិ បានពិភាក្សាលើរបាយការណ៍ទី៤ និងទី៥ របស់កម្ពុជា កាលពីខែតុលា កន្លងទៅ និងបានផ្តល់អនុសាសន៍ជាង ៥០ចំណុច។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី អ្នកសហគមន៍មានជម្លោះដីធ្លី ក្រុមកម្មករ និងនិស្សិតសរុបប្រមាណ ១៣០នាក់ បានជួបប្រជុំគ្នាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងសន្និសីទស្ដីពីការស្វែងរកយុត្តិធម៌សម្រាប់ស្ត្រី នៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាពីវិធានការសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ។ ការពិភាក្សានេះ បន្ទាប់ពីបានទទួលអនុសាសន៍របស់អង្គការសហប្រជាជាតិ នៅក្នុងការប្រជុំមួយនៅក្រុងហ្សឺណែវ កាលពីខែតុលា កន្លងទៅ ដែលបានរកឃើញថា កម្ពុជា នៅមានចំណុចខ្វះចន្លោះច្រើនក្នុងការលើកស្ទួយសិទ្ធិស្ត្រី។
អានបន្ត៖ សង្គមស៊ីវិលជំរុញរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់អ.ស.ប.លើកស្ទួយសិទ្ធិស្ត្រី
