CEN: ស្ត្រី​ម្នាក់​ក្អូ​ត​ឈាម​រហូតដល់​ស្លាប់ សមត្ថកិច្ច​សង្ស័យ​ប្តី​វាយ​ធ្វើ​ទារុណកម្ម​

ខេត្តកំពង់ឆ្នាំង:  ស្ត្រី​ម្នាក់​បាន​ក្អួត​ធ្លាក់ឈាម រហូតដល់​ស្លាប់ ដែល​ករណីនេះ​សមត្ថកិច្ច បានដាក់​ការសង្ស័យ ទៅលើ​បុរស​ជា​ប្តី​ថា បាន​វាយ​និង​ធ្វើ​ទារុណកម្ម ទៅលើ​រូបនាង​។ ស្ត្រី​រូបនេះ​បាន​ស្លាប់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ នៅផ្ទះ​ម្តាយ​របស់ខ្លួន ក្នុងភូមិ​ថ្មកែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឃឹម ចាន់ អាយុ​៥៧​ឆ្នាំ មាន​ប្តី​ឈ្មោះ​ស្ងួន អឿន អាយុ​៥៥​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍​និង​មានកូន​ប្រុស​ស្រី​៥​នាក់ នៅក្នុង​បន្ទុក​។

ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា កាលពី​៣​ថ្ងៃមុន​ស្ត្រី​ឈ្មោះ​ឃឹម ចាន់ បាន​រត់​ចេញពីផ្ទះ​រប​ស់​ខ្លួន នៅ​ភូមិ​ស្រះកែវ ទៅ​នៅផ្ទះ​ម្តាយ​នៅ​ភូមិ​ថ្មកែវ ដោយសារ​ទ្រាំ និង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​បុរស​ជា​ប្តី​ចិត្តកំណាច​របស់ខ្លួន​មិនបាន ។ ស្ត្រី​រូបនេះ​មាន​ស្នាម​ជាំ​នៅលើ​ខ្លួន ហើយ​ក្រោយមក​បាន​ក្អួត​ធ្លាក់ឈាម​រហូតដល់​ស្លាប់​។

អានបន្ត៖​​ ស្ត្រី​ម្នាក់​ក្អូ​ត​ឈាម​រហូតដល់​ស្លាប់ សមត្ថកិច្ច​សង្ស័យ​ប្តី​វាយ​ធ្វើ​ទារុណកម្ម​

Related Articles