បុរសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទ រំលោភក្មេងស្រីអាយុ៨ឆ្នាំម្នាក់នៅក្នុងខេត្តព្រះសីហនុ ខណៈបុរស អាយុ២២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកណ្តាលនៅថ្ងៃតែ មួយពីបទរំលោភក្មេងស្រីអាយុ៧ឆ្នាំម្នាក់។
លោក នៅ សាវុធ ប្រធានការិយាល៍យព្រហ្មទណ្ឌកម្រិតធ្ងន់ក្នុងខេត្ត ព្រះសីហនុបានឲ្យដឹងថា ឈ្មោះ ងួន ពៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ ពុធ នៅផ្ទះរបស់ខ្លួនក្នុងសង្កាត់៣ បន្ទាប់ពីមានពាក្យបណ្តឹងមួយធ្វើ ឡើងជួសមុខឲ្យក្រុមគ្រួសារជនរងគ្រោះវ័យក្មេងរូបនេះដោយអង្គការ ក្រៅរដ្ឋាភិបាលការពារកុមារមួយ។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនជនសង្ស័យ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងមួយ ពីក្រុមគ្រួសារជនរងគ្រោះ ដែលរៀបចំដោយអង្គការ ម្លប់តាប៉ាង”។ លោក សាវុធ បានឲ្យដឹងថា ម្តាយរបស់ជនរងគ្រោះ គឺជាកម្មករកាត់ដេរម្នាក់ ដែលពេលខ្លះចំណាយពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ចេញទៅឆ្ងាយពីផ្ទះ ហើយ បានទុកកូនស្រីរបស់ខ្លួននៅជាមួយជនសង្ស័យដែលជា មិត្តភក្តិគ្រួសាររបស់ជនរងគ្រោះ ជាមួយប្រពន្ធជនសង្ស័យ និងកូន ៗរបស់ពួកគេ។
អានបន្ត៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ពាក់ពាន់និងការចាប់រំលោភក្មេងស្រីនៅខេត្តព្រះសីហនុ និងកណ្តាល
