ការតវ៉ារបស់កម្មករនៅមុខក្រសួងការងារ កាលពីថ្ងៃព្រហស្បតិ៍
ការធ្វើកូដកម្មរបស់កម្មកររោងចក្រ គឺជាអ្វីដែលអ្នកតែងតែឃើញរាល់ព្រឹក បើសិនអ្នកត្រូវធ្វើដំណើរឆ្លងកាត់រោងចក្រមួយចំនួន។ ការធ្វើកូដកម្មនេះ បានក្លាយជាបញ្ហាដ៏រំខានបំផុតមួយទាំងដល់ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ខណៈគេបានរាយការណ៍ថា កម្មកររោងចក្រកាត់ដេរជាង ១២០ នាក់ក្នុងចំណោម ៨០០ នាក់កំពុងធ្វើកូដកម្ម។
កម្មករបន្តធ្វើកូដកម្មសម្រាប់ការទាមទារពិសេសមួយ គឺការដំឡើងប្រាក់ខែឲ្យបាន ១៦០ ដុល្លារក្នុងមួយខែ។ ជាការគួរឲ្យភ្ញាក់ផ្អើលនោះ គឺការដំឡើងប្រាក់ខែបាន ៩៥ ដុល្លារ អាចជាលទ្ធផលដ៏គួរឲ្យរន្ធត់ចិត្ត សម្រាប់កម្មករដោយសារចំនួនប្រាក់ខែនេះ នៅតែមានកម្រិតទាបនៅឡើយសម្រាប់កម្មករ ដើម្បីទ្រទ្រង់ជីវភាព ព្រោះពួកគេត្រូវចំណាយលើការស្នាក់នៅ អាហារ និងសេវាសុខភាព។ រដ្ឋាភិបាល ប្រហែលជាអាចផ្ដល់ប្រាក់លើកទឹកចិត្តពិសេសលើសេវាសុខភាពឬក៏ការស្នាក់នៅដល់កម្មករ។ តើមានផ្លូវណាមួយដែលអាចឲ្យរដ្ឋាភិបាល ផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់កម្មករដែរឬទេ?
អានបន្ត៖ កូដកម្មរបស់កម្មករគឺដើម្បី ទ្រទ្រង់ជីវភាពឲ្យប្រសើរឡើង
