សារលិខិតរំលែកទុកព្រះរាជមរណទុក្ខរបស់

គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ 

សូមក្រាមបង្គំទូលថ្វាយព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ

ព្រះវរជាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំម្ចាស់ ទូលព្រះបង្គំជាថ្នាក់ដឹកនាំ និងសមាជិករបស់គណៈកម្មាធិការនៃអង្គការ មិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ មានសេចក្តីក្តុកក្តួលក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ ជាទីបំផុត ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានសោយទីវង្គតនៅ ថ្ងៃទី១៥រោជ ខែ ភទ្របទ ឆ្នាំរោង ចត្វាស័កពស២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៖៣០នាទីរំលង អាធ្រាត (ម៉ោងនៅរាជធានីភំពេញ) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយ ព្រះជរាពាធនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមា និតចិន។

Continue reading : Letter of king father’s condolences to Norodom Monineath Sihanouk

គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ 

សូមក្រាមបង្គំទូលថ្វាយព្រះមហាក្សត្រិយ៍ នរោត្តម សីហមុនី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំម្ចាស់ ទូលព្រះបង្គំជាថ្នាក់ដឹកនាំ និងសមាជិករបស់គណៈកម្មាធិការនៃអង្គការ មិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ មានសេចក្តីក្តុកក្តួលក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ ជាទីបំផុត ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានសោយទីវង្គតនៅ ថ្ងៃទី១៥រោជ ខែ ភទ្របទ ឆ្នាំរោង ចត្វាស័កពស២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៖៣០នាទីរំលង អាធ្រាត (ម៉ោងនៅរាជធានីភំពេញ) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយ ព្រះជរាពាធនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមា និតចិន។

Continue reading : Letter of king father’s condolences to Norodom Sihamoni

Related Articles