The Cambodian NGO Committee on CEDAW
ស៊ី-ដ មកពីពាក្យពេញ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៩ ។ វាមាន ៣០ មាត្រា ហើយជាត្រូវបានពិពណ៌នាថាជាកម្រងច្បាប់អន្តរជាតិស្តីពីស្ត្រី។ ប្រទេសដែលបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការអនុវត្តតាមរបៀបវារៈដែលបានកំណត់ ដើម្បីចាត់វិធានការដើម្បីបញ្ចប់ការរើសអើង។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើ អនុសញ្ញាស៊ី-ដ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ រៀងរាល់បួនឆ្នាំម្តង រដ្ឋភាគីទាំងអស់ត្រូវបញ្ជូនរបាយការណ៍ជាតិទៅគណៈកម្មាធិការស៊ី-ដ អំពីវឌ្ឍនភាពដែលពួកគេបានអនុវត្តន៍ នឹងរាយការណ៍អំពីស្ថានភាពសិទ្ធិស្ត្រី។