សមាជិកនៃសម្ព័ន្ធអង្គការ​

Association of Domestic Workers (ADW)
Association to Support Vulnerable Women (ASVW)
Banteay Srei
Building Community Voices (BCV)
Cambodia Youth Network (CYN)
Cambodian Center for Independent Media (CCIM)
Cambodian Disabled People’s Organisation (CDPO)
Cambodian Food and Service Workers’ Federation (CFSWF)
Cambodian Health and Education for Community (CHEC)
Cambodian Labour Confederation (CLC)
Cambodian League for the Promotion and Defense of Human Rights (LICADHO)
Cambodian Women’s Crisis Center (CWCC)
Committee for Free and Fair Elections in Cambodia (COMFREL)
Gender and Development for Cambodia (GADC)
Independent Democracy of Informal Economy Association (IDEA)
Klahaan
Reproductive Health Association of Cambodia (RHAC)
The Cambodian Women’s Development Agency (CWDA)
Urban Poor Women Development (UPWD)
Women Peace Makers (WPM)
Women’s Media Centre of Cambodia (WMC)
Women’s Resource Center (WRC)
Samakum Krom Akphiwat Phum (KAWP)
Kdei Karuna (KDK)
Wellbeing Advancement Organization (WELL)
Mondulkiri Indigenous People’s Association for Development (MIPAD)
Community Council for Development Organization (CCD)
Cambodian Organization for Women Support (COWS)
Phnom Srey Organization for Development (PSOD)
Environment and Health Education Organization (EHE)
Rural Assistant Organization (RAO)

ភាពជាសមាជិក nGO-CEDAW

១. ហេតុអ្វីចូលសមាជិក NGO-CEDAW?

  • ឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញា ស៊ី-ដ អំពើហឹង្សាផ្អែកលើយេនឌ័រ ច្បាប់ដែលពាក់ព័ន្ធនានា និងក្របខណ្ឌតាមដាន អនុសញ្ញាស៊ី-ដ។
  • ឱកាសក្នុងការចែករំលែកព៌តមានថ្មីៗជាមួយសមាជិកដទៃ ចំពោះការប្រឈម វឌ្ឍនៈភាព គោលនយោបាយ និងការបង្កើតច្បាប់នានាដែលពាក់ព័ន្ធ។
  • ឱកាសក្នុងការបង្កើតកម្មវិធីរួមដើម្បីស្វែងរកថវិកាក្នុងការទ្រទ្រង់ការអនុវត្តសកម្មភាព។
  • មានសម្លេងខ្លាំងក្នុងការធ្វើការតស៊ូមតិ។
  • ចូលរួមចំណែកក្នុងការតាមដានការអនុវត្តអនុសញ្ញាស៊ី-ដ និងរៀបចំរបាយការណ៍តាមដាន ឫរបាយការណ៍ស្រមោលដាក់ជូនទៅអង្គការ សហប្រជាជាតិ។ 

២. លក្ខខណ្ឌក្នុងការចូលជាសមាជិក NGO-CEDAW

  • ឯករាជ្យភាពនៃអង្គការ/សមាគម/សហជីព  ដែលមិនបំរើផលប្រយោជន៍ឲ្យគណៈបក្សនយោបាយ
  • បានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ  ឬក្រសួងផ្សេងៗទៀត
  • ធ្វើសកម្មភាពដើម្បីលើកស្ទួយស្ថានភាពស្រ្តី សិទ្ធិមនុស្សរបស់ស្រ្តី និងក្មេងស្រី និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា (LGBT)
  • តាំងចិត្តចូលរួមតាមដានការអនុវត្តអនុសញ្ញា ស៊ីដ ដោយប្រើប្រាស់ឧបករណ៍តាមដានដែល NGO-CEDAW រៀបចំសម្រាប់ស្ថាប័ន និងចែករំលែកព៌ត័មាន និងទិន្នន័យទាំងនោះ ជាមួយ NGO-CEDAW
  • មិនធ្វើសកម្មភាពណាមួយដែលរារាំង ឬ រើសអើងលើ ស្រ្តី ដែលផ្ទុយពីគោលនយោបាយយេនឌ័ររបស់ NGO-CEDAW
  • ត្រូវចូលរួមប្រជុំយ៉ាងតិច ៥០% នៃការប្រជុំរៀងរាល់ឆ្នាំ
  • រួមចំណែកក្នុងការបរិច្ចាកវិភាគទានប្រចាំឆ្នាំ (ធ្វើឡើងតាមការស្ម័គ្រចិត្ត ឬការព្រមព្រៀងរវាង NGO-CEDAW និងសមាជិក)

៣. សមាជិកទាំងពីរប្រភេទរបស់ NGO-CEDAW

 ៣.១. សមាជិកពេញសិទ្ធិ

  • សមាជិកពេញសិទ្ធិ ជាអង្គការក្នុងស្រុកដែលបានបំពេញលក្ខខណ្ឌនានា ក្នុងការចូលរួមជាមួយ NGO-CEDAW លើសពី ១ឆ្នាំ។
  • មានសិទ្ធិចូលរួមសម្រេច និងអនុម័តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់ NGO-CEDAW ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ NGO-CEDAW។
  • មានសិទ្ធិបោះឆ្នោតជ្រើសរើស ឬឈរឈ្មោះជាបេក្ខជនប្រធាន អនុប្រធាន និងសមាជិកគណៈអចិន្រ្តៃយ៍របស់NGO-CEDAW។   

 ៣.២. សមាជិកសង្កេត

  • អង្គការ/សមាគម/សហជីព ដែលស្នើសុំចូលជាសមាជិកថ្មី ក្រោមរយៈពេល ១ឆ្នាំ (ក្រោយពីទទួលបានការសម្រេចពីសមាជិកពេញសិទ្ធិ ៥០%+១)។
  • ជាអង្គការក្នុងស្រុក ឬ អង្គការអន្តរជាតិ ដែលមានបំណងសហការ តាមរយៈការចូលរួមជាមួយអនុ- គណៈកម្មាធិការជំនាញជាក់លាក់ ដើម្បីតាមដាន និងរៀបចំរបាយការណ៍តាមដាន និងរបាយការណ៍ស្រមោលជាមួយ NGO-CEDAW។
  • សមាជិកសង្កេត មានសិទ្ធិចូលរួមប្រជុំ ផ្តល់មតិយោបល់ក្នុងអង្គប្រជុំនានារបស់ NGO-CEDAW តែពុំមានសិទ្ធិបោះឆ្នោតជ្រើសរើស ឬ ឈរឈ្មោះបោះឆ្នោតជា ប្រធាន និង អនុប្រធាន ឬ សមាជិក គណៈអចិន្រ្តៃយ៍ទេ។ 
៤. ការប្តេជ្ញា និងការរួមចំណែកក្នុងភាពជាសមាជិក NGO-CEDAW
 
ដើម្បីរក្សាសមាជិកភាពជាមួយ NGO-CEDAW សមាជិកត្រូវបានស្នើឲ្យចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំសមាជិកយ៉ាងហោចណាស់បីដងក្នុងមួយឆ្នាំ រួមទាំងកិច្ចពិគ្រោះយោបល់ស្តីពី របាយការណ៍ ត្រួតពិនិត្យតាមដានការអនុវត្តអនុសញ្ញា ស៊ី-ដ និងកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំផងដែរ។ លើសពីនេះ សមាជិកត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យចូលរួមចំណែកដល់ក្រុមការងារតាមវិស័យដែលត្រូវតាមជំនាញការងាររបស់ពួកគេ ដើម្បីគាំទ្រដល់ការរៀបចំរបាយការណ៍ត្រួតពិនិត្យតាមការអនុវត្តអនុសញ្ញា ស៊ី-ដ ប្រចាំឆ្នាំ និងរបាយការណ៍ស្រមោលតាមកាលកំណត់។

៥. របៀបចូលជាសមាជិក NGO-CEDAW

អង្គការសាម៉ីអាចស្នើសុំចូលជាសមាជិកដោយផ្តល់នូវឯកសារដូចខាងក្រោម៖

  • ពាក្យសុំចូលជាសមាជិក តាមគំរូដែល NGO-CEDAW ផ្តល់ជូនជាភាសាខ្មែរ និងភាសាអង់គ្លេស (អ្នកអាចជ្រើសរើសបំពេញជាភាសាខ្មែរ ឬ អង់គ្លេស) 
  • ភ្ជាប់ជាមួយស្លាកសញ្ញារបស់អង្គការ (Logo) 

សូមផ្ញើទម្រង់ដែលបានបំពេញរួច មកកាន់អ៊ីម៉ែល៖ [email protected]