កាលពីថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គការសង្គមស៊ីវិលដើម្បីស្នើការធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ បានសហការរៀបចំកិច្ចសន្ទនា៖ ដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលមានអ្នកចូលរួម ប្រមាណ ១៥០នាក់ (ស្ត្រី ៩៧នាក់)។ កិច្ចសន្ទនានេះបានប្រពឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងសកម្មពីវាគ្មិនជំនាញ ក៏ដូចជាអ្នកដែលមានបទពិសោធន៍ឆ្លងកាត់ការស្វែងយុត្តិធម៌ក្នុងករណីអំពើហិង្សាក្នុងគ្រួសារផងដែរ។ ដោយក្នុងនោះក៏មានការសម្តែងល្ខោនខ្លីដើម្បីឆ្លុះបញ្ចាំងតថភាពអំពើហិង្សាក្នុងគ្រួសារផងដែរ។ កិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ទីភ្នាក់ងារសារព័ត៌មានជាតិ-អន្តរជាតិ និងតំណាងប្រជាសហគមន៍។

ការសម្តែលល្ខោនអប់រំខ្លីដើម្បីឆ្លុះបញ្ចាំង អំពើហិង្សាក្នុងគ្រួសារ



កិច្ចពិភាក្សាជុំទី១៖ ទិដ្ឋភាពទូទៅនៃស្ថានភាពអំពើហិង្សា, ចែករំលែកអំពីបទពិសោធន៍នៃអំពើហិង្សានិងដំណើរការស្វែងរកយុត្តិធម៌, ចំណុចខ្វះខាតនៃការអនុវត្តច្បាប់អំពើហិង្សាក្នុងគ្រួសារ, ចំណុចខ្វះខាតក្នុងការផ្តល់សេវាសង្គមសម្រាប់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ

កិច្ចពិភាក្សាជុំទី២៖ បច្ចុប្បន្នភាពនិងការអភិវឌ្ឍន៍នៃដំណើរការវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ

បទបង្ហាញ និងការពិភាក្សាជារួមស្តីពី ច្បាប់អំពើហិង្សាក្នុងគ្រួសារនិងក្របខណ្ឌអនុលោមភាពអន្តរជាតិតាមអនុសញ្ញា ស៊ី ដ និងសិទ្ធិកុមារ

👉គួរបញ្ជាក់ថា កិច្ចសន្ទនានេះមានការសហការរៀបចំដោយ៖ Women Peace Makers Gender and Development for Cambodia Banteay Srei អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា – Child Rights Coalition Cambodia ActionAid Cambodia ក្លាហាន Klahaan World Vision Cambodia Plan International Cambodia CHEC Organization
#NGOCEDAW #DVLAW #AmendDVLAW #GenderEquality #WomenEmpowerment #CSOWorkingGroupOnDVLAW #JointStatement

