The Cambodian NGO Committee on CEDAW
កម្ពុជា សេចក្តីថ្លៃថ្នូរ គឺជាគម្រោងកំពុងបន្តអនុវត្តដែលប្រកបដោយភាពឆ្នៃប្រឌិតតាមរយៈការប្រើប្រាស់សិល្បៈជាមធ្យោបាយមួយក្នុងការបង្ហាញពីការពិត លើកកម្ពស់ការយល់ដឹង និងសង្ឃឹមថានឹងមានការបង្កើតគំនិតយល់ឃើញថ្មីលើប្រធានបទអំពីយ៉េនឌ័រនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ ក្នុងកិច្ចសហការរវាងអង្គការសិទ្ធិមនុស្សនៅមូលដ្ឋាន និងអង្គការស៊ី-ដរ សិល្បករត្រូវបានលើកទឹកចិត្តឱ្យបង្កើតគម្រោងនានាដែលមានគោលបំណងនាំយកនូវការយល់ដឹងអំពីភាពលំបាកនានាដែលជនរងគ្រោះកម្ពុជាជាច្រើនជួបប្រទះដោយសារតែច្បាប់កម្ពុជាមួយចំនួនកង្វះនូវវិធានការការពារពួកគេពីការទទួលរងគ្រោះថ្នាក់។