ខេមបូឌា ដេលី៖ សាលាដំបូង​ខេត្តរត​នគិរីដោះ​លែង​មន្ត្រី​មូល​ដ្ឋាន​ម្នាក់​ឲ្យ​នៅក្រៅ​ឃុំបណ្ដោះ​អាសន្ន​បន្ទាប់ពី​ជាប់​ចោទ​ពីបទ​រំលោភ​ជាក្រុម​

ដោយ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ផ្ត​ល់យោបល់​​របស់​នគរ​បាល និង​ព្រះរាជ​អាជ្ញា កាលពីថ្ងៃសុក្រសាលា​ដំបូង​ខេត្ត​រតន​គិរីបានដោះលែង​បុរស​បីនាក់​ឲ្យ​នៅ​ ក្រៅឃុំបណ្ដោះ​អាសន្ន​ រួមមាន​មន្ត្រី​មូល​ដ្ឋាន​ម្នាក់ដែល​ជាប់ចោទ​ពីបទ​រំលោភជាក្រុម​លើ​នារី​​​ ម្នាក់​នៅ​ក្រុង​បាន​លុង​កាលពីខែមុន​។

លោកស្រី ជ័យ មាលា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បានមាន​ប្រសាសន៍​ថា លោកស្រី​បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​ទាំង​បីនាក់​ឈ្មោះ ណាង វណ្ណៈ អាយុ​២៧​ឆ្នាំ ស៊ឹម ឃឿន អាយុ​២៧​ឆ្នាំ និង​ ង៉ែត សាគឿន អាយុ​៣២​ឆ្នាំ ពីព្រោះ​មិនមាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ឃុំខ្លួនពួកគេ​ ពាក់ព័ន្ធការ​រំលោភ​ជាក្រុម​លើ​​នារី​អាយុ​១៨​ឆ្នាំ​ម្នាក់​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សម្រេច​មិន​ឃុំខ្លួន​អ្នក​ទាំង​បីនេះ​ ពីព្រោះ​នគរបាល​បាន​រាយការណ៍​ថា មាន​ភ័ស្តុ​តាង​មិន​គ្រប់​គ្រាន់​ក្នុង​កា​ចោទ​ប្រកាន់ពួកគេ”។ លោកស្រី​បានមាន​ប្រសាសន៍​ថា នគរ​បាល​មិន​បាន​សាក​សួរ​ជន​សង្ស័យ​​ទាំង​បី​នាក់​ទេ ហើយ​​បាន​ធ្វើ​ ” របាយការណ៍​តែ​ម្នាក់ឯង​”។

អានបន្ត៖ សាលាដំបូង​ខេត្តរត​នគិរីដោះ​លែង​មន្ត្រី​មូល​ដ្ឋាន​ម្នាក់​ឲ្យ​នៅក្រៅ​ឃុំបណ្ដោះ​អាសន្ន​បន្ទាប់ពី​ជាប់​ចោទ​ពីបទ​រំលោភ​ជាក្រុម​

Related Articles