ដោយចាត់វិធានការប្រឆាំងនឹងការផ្តល់យោបល់របស់នគរបាល និងព្រះរាជអាជ្ញា កាលពីថ្ងៃសុក្រសាលាដំបូងខេត្តរតនគិរីបានដោះលែងបុរសបីនាក់ឲ្យនៅ ក្រៅឃុំបណ្ដោះអាសន្ន រួមមានមន្ត្រីមូលដ្ឋានម្នាក់ដែលជាប់ចោទពីបទរំលោភជាក្រុមលើនារី ម្នាក់នៅក្រុងបានលុងកាលពីខែមុន។
លោកស្រី ជ័យ មាលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកស្រីបានសម្រេចដោះលែងជនសង្ស័យទាំងបីនាក់ឈ្មោះ ណាង វណ្ណៈ អាយុ២៧ឆ្នាំ ស៊ឹម ឃឿន អាយុ២៧ឆ្នាំ និង ង៉ែត សាគឿន អាយុ៣២ឆ្នាំ ពីព្រោះមិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការឃុំខ្លួនពួកគេ ពាក់ព័ន្ធការរំលោភជាក្រុមលើនារីអាយុ១៨ឆ្នាំម្នាក់។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំសម្រេចមិនឃុំខ្លួនអ្នកទាំងបីនេះ ពីព្រោះនគរបាលបានរាយការណ៍ថា មានភ័ស្តុតាងមិនគ្រប់គ្រាន់ក្នុងកាចោទប្រកាន់ពួកគេ”។ លោកស្រីបានមានប្រសាសន៍ថា នគរបាលមិនបានសាកសួរជនសង្ស័យទាំងបីនាក់ទេ ហើយបានធ្វើ ” របាយការណ៍តែម្នាក់ឯង”។
