ភ្នំពេញប៉ុស្តិ៍ៈ ឆ្នាំ​ ២០១៣ ​ស្ត្រី​ប្តឹង​លែង​លះ​ប្តី​ជាង​១ពាន់​បណ្តឹង​

ភ្នំពេញៈ ​មន្ត្រី​សាលា​ដំបូង​រាជធានី​​​បាន​ឲ្យ​ដឹង​ ថា​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ​បណ្តឹង​ស្ត្រី​សុំ​​​​​​លែង​លះ​ប្តី​មា​ន​​​ ៧០​ភាគ​រយ​ក្នុង​ចំនោម​ប​ណ្ដឹ​ង​លែងលះ​១២​៨​៧ ​បណ្តឹង​​។

លោក ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ក្នុង​ពិធី​អប​អរ​សាទរ ​​ខួបលើក​ទី​១០៣ ​នៃ​ទិវា​​សិទ្ធិអន្តរ​ជាតិ​​​នារី​៨មីនា ​​ដែល​បាន​​ប្រារព្ធ​​​ធ្វើ​នៅ​​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ កន្លងទៅថា នៅក្នុង​ចំណោម​​ពាក្យ​បណ្តឹង​ចំនួន​​១ ២៨៧បណ្តឹងគឺ​បណ្តឹង​​​​ភាគ​ច្រើន​​បណ្តឹង​​របស់​​ស្ត្រី​​សុំ​លែងលះ​ ប្តីរបស់ពួកគេ។

លោក​បាន​ថ្លែង​ថា​៖ «បើ​គិត​​ជា​បរិ​មាណ​​ ​​ប្រពន្ធ​​ប្តឹង​លែង​ប្តី​​​​អាច​​ដល់​៧០​ភាគរយ​​។ ចំណែក​​ឯ​បណ្តឹង ប្តី​ប្តឹង​​​សុំ​លែង​​​ប្រពន្ធ​​វិញ​​ គឺមាន​ប្រមាណ តែ ​៣០​ភាគ​រយ​ប៉ុណ្ណោះ»។

មន្រ្តីតុលាការរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បាន ឲ្យ​ដឹង​ថា បណ្តឹង​របស់​ស្ត្រី​ប្តឹង​សុំ​លែង​​ប្តី​​ដោយ​សារតែ​ប្តី​ពួក​គេ​​ដើរ​លេង​ ផឹក​ស៊ី​ពេល​យប់​​មិន​ចូល​​ផ្ទះ​ មាន​ស្រី​ខាង​ក្រៅ ​និង​ចុះ​ចោល​​ដំណេក​។ល។ ​ចំណែ​ក​​ឯ​បណ្តឹង​បុរស​សុំ​លែង​ប្រពន្ធ​វិញ​ ដោយ​សារ​​រស់​នៅ​មិន​ចុះ​សម្រុង​គ្នាឬប្រពន្ធ​ មិន​ឲ្យ​រួម​សង្វាស​។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​ ក្នុង​ចំណោម​ បណ្តឹង​ខាង​លើ​នេះ​ មានបណ្តឹង​លែង​លះ​ខ្លះ​ត្រូវ​បាន​​​សះ​ជា​គ្នា​វិញ​ក៏​មាន​ដែរ ​បន្ទាប់​ពី​មានការ​ផ្សះ​ផ្សា​ពី​ចៅ​ក្រម​ជំនុំ​ជម្រះ​​។

​លោក​​ឲ្យ​ដឹង​​ថា ​នេះ​ស​​បញ្ជាក់​​ថា ​ស្ត្រីខ្មែរ​បច្ចុប្បន្ន​មាន​ការ​​អភិវឌ្ឍ និង​ជឿន​លឿន​ដែល​ បាន​កំពុង​តែ​ប្រើ​ប្រាស់​សិទ្ធិ​ សេរី​ភាព​របស់​ពួក​គេយ៉ាង​បរិបូរណ៍​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរ​ជាតិ​៕

Related Articles