ភ្នំពេញប៉ុស្តិ៍៖ កន្លែង​ឃុំឃាំង​នៅ​កម្ពុជា​ពោរពេញ​ដោយ​អំពើ​ហិង្សា ការ​បំពាន​ផ្លូវ​ភេទ និង​ការងារ​បង្ខំ

ភ្នំពេញៈ មជ្ឈមណ្ឌល​ឃុំខ្លួន​ជន​រងគ្រោះ​ដោយ​គ្រឿង​ញៀន ​របស់​កម្ពុជា​គឺ​ពោរ ពេញ​ដោយ​អំពើ​ហិង្សា ការ​បំពាន​ផ្លូវ​ភេទ និង​ការងារ​បង្ខំ ហើយ​ជា​កន្លែង​ទុក​មនុស្ស​ដូច​សត្វ​ធាតុ មិន​សមជា​កន្លែង​ស្តារ​នីតិសម្បទា​ទេ។ នេះ​បើ​តាម​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចេញ​ផ្សាយ កាលពី​ម្សិលមិញ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«ពួក​គេ​ប្រព្រឹត្ត មក​លើ​យើង​ដូច​សត្វ​ធាតុ» បាន​រៀបរាប់​លម្អិត​អំពី​ការ​បំពាន​ផ្សេងៗ​លើ​អ្នក​ជាប់​នៅ​ក្នុង មជ្ឈមណ្ឌល​នោះ ដោយ​គ្មាន​ការ​គោរព​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ពេល​ខ្លះ​ថែម​ទាំង​ឃុំ​ខ្លួន​មនុស្ស​ដែល​ញៀន​ថ្នាំ។

អ្នក​ជាប់ ឃុំ​ម្នាក់ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ក្នុង​របាយការណ៍​នេះ​ថា​ឈ្មោះ ស្មូញ ដែល​គាត់​លែង​ញៀន​ថ្នាំ​ជាច្រើន​ឆ្នាំ​មុន​ត្រូវ​នាំ​យក​ទៅ​ឃុំ​ខ្លួន ភ្លាមៗ នៅ​មជ្ឈមណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​កន្លែង​គាត់​ត្រូវ​គេ​វាយ​ដំ​ដោយ​គ្មាន​ហេតុផល។ បន្ទាប់ពី​គាត់​បាន​ប៉ុន​បង់​រត់​គេច​រឿង​កាន់តែ​អាក្រក់​ថែម​ទៀត។

លោក ស្មូញ ត្រូវ​ស្រង់​សម្តី​ថា៖ «ពួកគេ​វ៉ៃ​ខ្ញុំ​ដូច​វ៉ៃ​សេះ។ ការ​វាយ​នោះ​ធ្វើ​ឲ្យ​ដាច់​ស្បែក​ទាំង​ដុំ»។ លោក​បន្ត​ថា៖« សន្តិសុខ​ម្នាក់​បាន​និយាយ​ថា ខ្ញុំ​វាយ​អ្នក​ឯង​ដើម្បី​ឲ្យ​អ្នកឯង​ចេះដឹង​អំពី​វិន័យ​របស់​មជ្ឈ មណ្ឌល! ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​អង្វរ​ពួក​គេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនមែន​ជា​មនុស្ស​ទៀត​ទេ»។

អានបន្ត៖ កន្លែង​ឃុំឃាំង​នៅ​កម្ពុជា​ពោរពេញ​ដោយ​អំពើ​ហិង្សា ការ​បំពាន​ផ្លូវ​ភេទ និង​ការងារ​បង្ខំ

Related Articles