ភ្នំពេញប៉ុស្តិ៍៖ ការ​សន្យា​ពិនិត្យ​សុវត្ថិភាព​រោងចក្រ​មិន​បាន​អនុវត្ត

កំពង់ស្ពឺៈ បន្ទាប់​ពី​កម្មករ​ពីរ​នាក់​ដែល​ធ្វើការ​ជាមួយ​នាង យុ ម៉ានិត ត្រូវ​គាប​សង្កត់​ស្លាប់​គម្រប់ ៦ខែ ក្នុង​ការ​បាក់​ជាន់​ឡៅតឿ​ផ្ទុក​អីវ៉ាន់​រោងចក្រ វីងស្តារ ក្នុង​ខេត្ត កំពង់ស្ពឺ ឥឡូវ​នេះ​នាង​សង្កេត​ឃើញ​ថា ស្នាម​ប្រេះ​ជញ្ជាំង​រោងចក្រ​បាន​រីក​កាន់​តែ​ធំ​ឡើងៗ។

អ្នក នាង យុ ម៉ានិត អាយុ ៣១ឆ្នាំ ជា​កម្មការិនី​ផលិត​ស្បែក​ជើង ម៉ាក Asics សម្រាប់​អ្នក​បញ្ជា​ទិញ​ជប៉ុន​និយាយ​ថា៖ «ពេល​ប្រាប់​ក្រុមហ៊ុន គេ​ឆ្លើយ​ថា គេ​នឹង​ជួស​ជុល​នៅ​ពេល​វា​ប្រេះ​ធំ​ជាង​នេះ»។

ថ្ងៃ​ស្អែក​ជា​ថ្ងៃ​គម្រប់ ៦ខែ ចាប់​ពី​ជាន់​ឡៅតឿ​ផ្ទុក​អីវ៉ាន់​នេះ​បាក់​សង្កត់​ស្លាប់​កម្មករ ឈ្មោះ គីម ដានី និង រីម រឿន អាយុ ២២ឆ្នាំ។ ភា្លមៗ​បន្ទាប់​ពី​នគរបាល​រើ​កកាយ​កម្ទេច​ប៉ាក់​បែក​រក​អ្នក​នៅ​រស់​ អាជ្ញាធរ​សន្យា​ថា នឹង​ដាក់​កំហិត​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​សុវត្ថិភាព ដើម្បី​សម្អាត​ឧស្សាហកម្ម​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​នេះ​ឲ្យ​ប្រសើរ ​ឡើង។

អានបន្ត៖​ ការ​សន្យា​ពិនិត្យ​សុវត្ថិភាព​រោងចក្រ​មិន​បាន​អនុវត្ត

Related Articles