កំពង់ស្ពឺៈ បន្ទាប់ពីកម្មករពីរនាក់ដែលធ្វើការជាមួយនាង យុ ម៉ានិត ត្រូវគាបសង្កត់ស្លាប់គម្រប់ ៦ខែ ក្នុងការបាក់ជាន់ឡៅតឿផ្ទុកអីវ៉ាន់រោងចក្រ វីងស្តារ ក្នុងខេត្ត កំពង់ស្ពឺ ឥឡូវនេះនាងសង្កេតឃើញថា ស្នាមប្រេះជញ្ជាំងរោងចក្របានរីកកាន់តែធំឡើងៗ។
អ្នក នាង យុ ម៉ានិត អាយុ ៣១ឆ្នាំ ជាកម្មការិនីផលិតស្បែកជើង ម៉ាក Asics សម្រាប់អ្នកបញ្ជាទិញជប៉ុននិយាយថា៖ «ពេលប្រាប់ក្រុមហ៊ុន គេឆ្លើយថា គេនឹងជួសជុលនៅពេលវាប្រេះធំជាងនេះ»។
ថ្ងៃស្អែកជាថ្ងៃគម្រប់ ៦ខែ ចាប់ពីជាន់ឡៅតឿផ្ទុកអីវ៉ាន់នេះបាក់សង្កត់ស្លាប់កម្មករ ឈ្មោះ គីម ដានី និង រីម រឿន អាយុ ២២ឆ្នាំ។ ភា្លមៗបន្ទាប់ពីនគរបាលរើកកាយកម្ទេចប៉ាក់បែករកអ្នកនៅរស់ អាជ្ញាធរសន្យាថា នឹងដាក់កំហិតឲ្យមានកំណែទម្រង់ប្រព័ន្ធសុវត្ថិភាព ដើម្បីសម្អាតឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់កម្ពុជានេះឲ្យប្រសើរ ឡើង។
អានបន្ត៖ ការសន្យាពិនិត្យសុវត្ថិភាពរោងចក្រមិនបានអនុវត្ត
