ភ្នំពេញប៉ុស្តិ៍៖ កូដកម្ម​របស់​កម្មករ​ គឺ​ដើម្បី ទ្រទ្រង់​ជីវភាព​ឲ្យ​ប្រសើរ​ឡើង

131230_02ការ​តវ៉ា​របស់​កម្មករ​នៅ​​​មុខ​ក្រសួង​ការ​ងារ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ គឺជា​អ្វី​ដែល​អ្នក​តែង​តែ​ឃើញ​រាល់​ព្រឹក បើ​សិន​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រោងចក្រ​មួយ​ចំនួន។ ការ​ធ្វើ​កូដកម្ម​នេះ បាន​ក្លាយ​ជា​បញ្ហា​ដ៏​រំខាន​បំផុត​មួយ​ទាំង​ដល់​ប្រជា​ពលរដ្ឋ និង រដ្ឋាភិបាល ខណៈ​គេ​បាន​រាយការណ៍​ថា កម្មករ​រោងចក្រ​កាត់ដេរ​ជាង ១២០ នាក់​ក្នុង​ចំណោម ៨០០ នាក់​កំពុង​ធ្វើ​កូដកម្ម។

កម្មករ​បន្ត​ធ្វើ​កូដកម្ម​សម្រាប់​ការ​ទាមទារ​ពិសេស​មួយ គឺ​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១៦០ ដុល្លារ​ក្នុង​មួយ​ខែ។ ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​ការ​ដំឡើង​ប្រាក់​ខែ​បាន ៩៥ ដុល្លារ អាច​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត សម្រាប់​កម្មករ​ដោយសារ​ចំនួន​ប្រាក់​ខែ​នេះ នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​សម្រាប់​កម្មករ ដើម្បី​ទ្រទ្រង់​ជីវភាព ព្រោះ​ពួក​គេ​ត្រូវ​ចំណាយ​លើ​ការ​ស្នាក់នៅ អាហារ និង​សេវា​សុខភាព។ រដ្ឋាភិបាល ប្រហែល​ជា​អាច​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ពិសេស​លើ​សេវា​សុខភាព​ឬ​ក៏​ការ​ស្នាក់នៅ​ដល់​កម្មករ។ តើ​មាន​ផ្លូវ​ណា​មួយ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល ផ្ដល់​សេវា​សុខភាព​ឥត​គិត​ថ្លៃ​ដល់​កម្មករ​ដែរ​ឬ​ទេ?

អានបន្ត៖ កូដកម្ម​របស់​កម្មករ​គឺ​ដើម្បី ទ្រទ្រង់​ជីវភាព​ឲ្យ​ប្រសើរ​ឡើង

Related Articles