ភ្នំពេញៈ បុរសម្នាក់ស្លៀកពាក់បែបជាអង្គរក្សមន្ត្រីធំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បន្ទាប់ពីបានទះកំផ្លៀង បោចសក់និងយកកាំភ្លើងភ្ជង់ទៅលើនារីខារ៉ាអូខេម្នាក់ ដែលជាអតីតប្រពន្ធ និងមិត្តភក្តិនាង ២ នាក់ទៀត ក្នុងហាងស៊ុបមួយនៅក្បាលថ្នល់កាលពីទៀបភ្លឺថ្ងៃសៅរ៍កន្លង ទៅ។
លោក ព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មានជ័យ ទទួលបន្ទុកសន្តិសុខ បានឲ្យដឹងថា បុរសជាប់សង្ស័យឈ្មោះ កន ផល្លី អាយុ ៤៥ឆ្នាំ នៅភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ។ រីឯស្ត្រីរងគ្រោះ រងអំពើហិង្សាពីជននេះមានឈ្មោះ ឆាយ ស្រីធា អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ទី២- សំ មុយហៀង អាយុ ៣៩ឆ្នាំ នៅភូមិ ដើមស្លែង សង្កាត់ ច្បារអំពៅ ទី២ ខណ្ឌ មានជ័យ និងស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះពួកគេជាអ្នកបម្រើនៅក្នុង ភោជនីយដ្ឋាន ខារ៉ាអូខេ ១៦៨។
អានបន្ត៖ បុរសម្នាក់ត្រូវប៉េអឹមឃាត់ខ្លួនពីបទប្រើហិង្សាលើស្ត្រីភេទ
