ភ្នំពេញប៉ុស្តិ៍៖ បុរស​ម្នាក់​ត្រូវ​ប៉េអឹម​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ហិង្សា​លើ​ស្ត្រី​ភេទ

ភ្នំពេញៈ បុរស​ម្នាក់​ស្លៀកពាក់​បែប​ជា​អង្គរក្ស​មន្ត្រី​ធំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី ភ្នំពេញ បន្ទាប់​ពី​បាន​ទះ​កំផ្លៀង បោច​សក់​និង​យក​កាំភ្លើង​ភ្ជង់​ទៅ​លើ​នារី​ខារ៉ាអូខេ​ម្នាក់ ដែល​ជា​អតីត​ប្រពន្ធ និង​មិត្តភក្តិ​នាង ២ នាក់​ទៀត ក្នុង​ហាង​ស៊ុប​មួយ​នៅ​ក្បាល​ថ្នល់​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍​កន្លង ទៅ។

លោក ព្រំ សុផល មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខណ្ឌ មាន​ជ័យ ទទួល​បន្ទុក​សន្តិសុខ បាន​ឲ្យ​ដឹង​ថា បុរស​ជាប់​សង្ស័យ​ឈ្មោះ កន ផល្លី អាយុ ៤៥ឆ្នាំ នៅ​ភូមិ ព្រែក​តាគង់ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌ មាន​ជ័យ។ រីឯ​ស្ត្រី​រងគ្រោះ រង​អំពើ​ហិង្សា​ពី​ជន​នេះ​មាន​ឈ្មោះ ឆាយ ស្រីធា អាយុ ៣២ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ ព្រែក​តាគង់ សង្កាត់ ចាក់​អង្រែ​លើ ទី២- សំ មុយហៀង អាយុ ៣៩ឆ្នាំ នៅ​ភូមិ ដើម​ស្លែង សង្កាត់ ច្បារ​អំពៅ ទី២ ខណ្ឌ មាន​ជ័យ និង​ស្ត្រី​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​ពួកគេ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ ភោជនីយដ្ឋាន ខារ៉ាអូខេ ១៦៨។

អានបន្ត៖ បុរស​ម្នាក់​ត្រូវ​ប៉េអឹម​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ហិង្សា​លើ​ស្ត្រី​ភេទ

Related Articles