ប្តីប្រពន្ធជាប់ចោទ(រូបតូច) និងរូបថតស្រីដែលគេជួញដូរ
ភ្នំពេញៈ ស្ត្រីរងគ្រោះ ២នាក់ ដែលត្រូវមេអណ្តើកប្តីប្រពន្ធនាំទៅលក់ដូរផ្លូវភេទនៅចិន តាមរូបភាពទៅរៀបការប្តីនៅក្រៅប្រទេសនោះ ត្រូវបានជួយសង្គ្រោះ និងត្រូវធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃនេះឬថ្ងៃ ស្អែក។
មន្ត្រីនគរបាលចារកម្មក្រសួង មហាផ្ទៃ ១ រូបសុំមិនឲ្យបញ្ចេញឈ្មោះ ប្រាប់ថា នារីខ្មែររងគ្រោះឈ្មោះ ហុង ថាវរី អាយុ ១៧ឆ្នាំ (កែអាយុ ២២ឆ្នាំ) និង អេង រីណា អាយុ ២៤ឆ្នាំ ស្រុកកំណើតនៅស្រុក កងមាស ខេត្ត កំពង់ចាម បានចេញទៅរៀបការប្តីជាមួយបុរសជាតិចិនពីដើមឆ្នាំ ២០១៣។
លោកបញ្ជាក់ថា អ្នកទាំង ២ ត្រូវមេអណ្តើកប្តីប្រពន្ធជាប់ចោទពីរនាក់ (បូ ស៊ីណា និងប្តី ចាន់ សីហា) នាំទៅជួញដូរផ្លូវភេទនៅប្រទេសចិនតាមរូបភាពរៀបការប្តីជាមួយ ស្រ្តីរងគ្រោះ ៥ នាក់ទៀតមកពីខេត្ត តាកែវ និងកំពង់ចាម ហើយត្រូវប្តីជាតិចិននោះ វាយធ្វើបាបយ៉ាងព្រៃផ្សៃបង្ខំឲ្យរួមភេទនិងបន្តលក់ពួកគេទៅឲ្យ ថៅកែចិនរួមភេទ និងលក់ទៅធ្វើជាស្រ្តីពេស្យាចារ នៅហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសចិន។
អានបន្ត៖ ស្ត្រីខ្មែរពីរនាក់ត្រូវបានសង្គ្រោះនៅចិន
