ភ្នំពេញប៉ុស្តិ៍៖ ហិង្សា​ក្នុង​គ្រួសារ​ឈាន​ដល់​បំផ្ទុះ​គ្រាប់​បែក​ស្លាប់ ២ របួស ២ នាក់

ឧត្តរ​មាន​ជ័យៈ ករណី​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​អត្តឃាត​មួយ​បាន​កើត​ឡើង​នៅ​ឃុំ លំទង ស្រុក អន្លង់វែង បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​ជា​ឪពុក​មា​និង​ក្មួយ​ស្លាប់​នៅ​នឹង​ផ្ទះ​កើត​ ហេតុ រីឯ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​រង​របួស​ធ្ងន់ និង​ម្តាយ​មីង​របួស​ស្រាល ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​សង្គ្រោះ។

131127_09bស្ត្រី​រង​របួស​ ដោយ​សារ​​ការបំផ្ទុះ​គ្រាប់​បែក​របស់​ប្តី​ប្រមឹក​

 

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​ជិត ១០ យប់ ថ្ងៃ ទី២៥ វិច្ឆិកា នៅ​ពេល​បុរស​ឈ្មោះ ហៃ រឿម អាយុ ៣៧ឆ្នាំ ជា​ប្តី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឈ្មោះ ចាន់ ថេង អាយុ ៣៥ឆ្នាំ ខឹង​នឹង​ប្រពន្ធ​រត់​មក​រក​ឪពុក​មា​ឈ្មោះ ពួក ផា អាយុ ៤៥ឆ្នាំ ឲ្យ​ជួយ​ខណៈ​គាត់​ជា​ប្តី​ប្រើ​ហិង្សា​វាយ​ធ្វើ​បាប​ប្រពន្ធ​និង​កូន ដោយ​សារ​ស្រវឹង​ស្រា។ តែ​ត្រូវ​ប្តី​តាម​ទៅ​ដល់​ផ្ទះ​មា​នៅ​ជិត​គ្នា​នោះ ហើយ​ក៏​ទាស់​សម្តី​ជាមួយ​ឪពុក​មា ព្រោះ​ការពារ​ប្រពន្ធ​ក៏​កើត​មាន​រឿង​បោក​គ្រាប់​បែក​តែ​ម្តង។ ក្នុង​ហេតុ​ការណ៍​នោះ​ម្តាយ​មីង​ឈ្មោះ ណយ មិញ អាយុ ៤៤ឆ្នាំ ក៏​រង​របួស​ស្រាល​ដែរ។ នេះ​បើ​តាម​សម្តី​របស់​អ្នក​ជិត​ខាង​ផ្ទះ​កើត​ហេតុ​និង​សមត្ថកិច្ច​នគរបាល ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

អ្នក​ស្រី ស៊ូ ពិសី អាយុ ៥០ឆ្នាំ រស់​នៅ​ក្បែរ​ខាង​ផ្ទះ​កើត​ហេតុ ក្នុង​ភូមិ គោកសំព័រ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ម៉ោង​ប្រហែល ៨ និង ៤០នាទី បុរស​ជា​ប្តី​ដែល​ទៅ​ផឹក​ស៊ី​រួច​បាន​ត្រឡប់​មក​ផ្ទះ ក៏​បាន​ហៅ​ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​ដាស់​កូន​ស្រី​អាយុ ១៦ឆ្នាំ ដែល​កំពុង​ដេក​លង់​លក់​ឲ្យ​ងើប​ឡើង ព្រោះ​អ្នក​ជិត​ខាង​រក​នាង ព្រោះ​គេ​មាន​ថ្នាំ​លាប​សក់​យក​មក​ឲ្យ។ តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ដាស់​កូន​ឲ្យ​ទាន់​ចិត្ត ក៏​ត្រូវ​បុរស​ជា​ប្តី​វាយ​ធ្វើ​បាប​តែ​ម្តង។

Related Articles