ភ្នំពេញប៉ុស្តិ៍៖ អង្គការ​សង្គម​ស៊ីវិល​អំពាវ​នាវ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​គ្រប់​ទី​កន្លែង

ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​មាន​ទាំង​សហគមន៍​ដីធ្លី សហជីព​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើរ​ហែរ​ក្បួន​ដោយ​សាមគ្គី ចាប់​ពី​រម្យនីយ​ដ្ឋាន​វត្តភ្នំ ទៅ​កាន់​ក្រសួង​កិច្ច​ការនារី និង​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ដើម្បី​ដាក់​ញាត្តិ អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា លើ​ស្ត្រី​នៅ​គ្រប់​ទី​កន្លែង។

ការ​ប្រមូល​ផ្តុំ​គ្នា​ហែរ​ក្បួន​នេះ​ធ្វើ​ឡើង ខណៈ​ពេល​ដែល​សហគមន៍​អន្តរជាតិ និង​កម្ពុជា​កំពុង​បាន​នឹង​ប្រារព្ធ​ទិវា​យុទ្ធនាការ ១៦ ថ្ងៃ​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​​ផ្នែក​យែ​ន​ឌ័​រ ដែល​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១០ ខែធ្នូ ។

លោកស្រី ណាលី ពិឡូក នាយិកា​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា «អំពើ​ហិង្សា​នៅ​ទី​សាធារណៈ ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ទីតាំង​ឯកជន មិន​អាច​ត្រូវ​បាន​ព្រងើយ​កន្តើយ​នោះ​ឡើយ។ មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ​ដែល​ប្រទេស​កម្ពុជា មាន​អត្រា​ខ្ពស់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ពេល​ដែល​អាជ្ញាធរ​ខ្លួន​ឯង​ប្រើ​ប្រាស់​ហិង្សា​ដោយ​មាន​និទណ្ឌ​ភាព»។

នៅ​ពាក់​កណ្តាល​ដើមឆ្នាំ​ ២០១៣ អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ទទួល​ពាក្យ​បណ្តឹង​លើ​ករណី​អំពើ​ហិង្សា ក្នុង​គ្រួសារ​ជិត ១០០ ករណី និង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​រំលោភ​សេព​សន្ថវៈ​ជាង ៤០ ករណី។

អានបន្ត៖​ អង្គការ​សង្គម​ស៊ីវិល​អំពាវ​នាវ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​គ្រប់​ទី​កន្លែង

Related Articles