ភ្នំពេញប៉ុស្តិ៍៖ អ្នក​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ឲ្យ​ទៅ​ការ​ប្តី​នៅ​ចិន​ត្រូវ​ចាប់​ខ្លួន

ភ្នំពេញ: ជន​សង្ស័យ​៤នាក់​ក្នុង​នោះ​មាន​ស្រី​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​ អនីតិជន​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ចន្ទ ពាក់ព័ន្ធ​នឹង ករណី​ល្បួង​នាំ​នារី​ក្រមុំ​ជាតិ​ខ្មែរ​ជួញដូរ​ឲ្យ​ទៅ​រៀបការ​ប្តី​នៅ​ក្នុង ​ប្រទេស​ចិន​ដោយ​ខុស​ច្បាប់។ ជន​ទាំង​នេះ​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ដើម្បី​ចាត់​ការ​តាម ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​បាន​ ឲ្យ ដឹង​ថា ជនសង្ស័យ​រួម​មាន​ឈ្មោះ ឆៃ ច័ន្ទធូ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខ​របរ​លក់​ដូរ រស់នៅ​សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌ​ចំការមន ទី២ ឈ្មោះ ភុំ សា​ផា ហៅ​មុំ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ ឈ្មោះ អួង សុវចនា ភេទ​ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ និង​ជន​ជា​មេខ្លោង​ឈ្មោះ លឹម ហេង​ហួត ហៅ​ទ្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ត្រូវ​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៩ ខែ​ធ្នូ។

អានបន្ត៖ អ្នក​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ឲ្យ​ទៅ​ការ​ប្តី​នៅ​ចិន​ត្រូវ​ចាប់​ខ្លួន

Related Articles