Boeung Kak Land Activist Yorm Bopha will receive award in the United States in mid of June
សកម្មជនដីធ្លី នៅសហគមន៍បឹងកក់ម្នាក់ដែលធ្លាប់តវ៉ារហូតជាប់ពន្ធនាគារជាងមួយឆ្នាំ អ្នកស្រីយ៉ោម បុប្ផា នឹងទៅទទួលពានរង្វាន់ជាស្ត្រីឆ្នើម ពីអង្គការសង្គមស៊ីវិលមួយ ធ្វើការផ្តោតលើសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
សកម្មជនដីធ្លីនៃសហគមន៍តំបន់បឹងកក់អ្នកស្រីយ៉ោម បុប្ផា ប្រាប់VOD នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមិថុនា នេះថា ខ្លួននឹងធ្វើដំណើរទៅកាន់ប្រទេសអាមេរិក នៅថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីទទួលពានរង្វាន់ពីអង្គការសិទ្ធិមនុស្សមួយ ដែលធ្វើការផ្តោតលើសិទ្ធិស្ត្រី នៃប្រទេសមហាអំណាចមួយនេះ។ អ្នកស្រីឲ្យដឹងបន្តថា ពានរង្វាន់នោះ ត្រូវបានគេឲ្យឈ្មោះថា ជាពានសម្រាប់អ្នកដឹកនាំដ៏អង់អាចក្លាហាន ក្នុងការលើកកម្ពស់ការដោះស្រាយទំនាស់អហិង្សា។
អានបន្តៈសកម្មជនដីធ្លីតំបន់បឹងកក់ នឹងទៅទទួលពានរង្វាន់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលខែ៦
ប្រភព៖ VOD
