​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ នឹង​ទៅ​ទទួលពាន​រង្វាន់​នៅ​សហរដ្ឋអាមេរិក​នៅ​ពាក់កណ្តាល​ខែ​៦​

Boeung Kak Land Activist Yorm Bopha will receive award in the United States in mid of June

M-youmbopha-140603-2014-06-03សកម្មជន​ដីធ្លី នៅ​សហគមន៍​បឹងកក់​ម្នាក់​ដែល​ធ្លាប់​តវ៉ា​រហូត​ជាប់​ពន្ធនាគារ​ជាង​មួយឆ្នាំ អ្នកស្រី​យ៉ោម បុប្ផា នឹង​ទៅ​ទទួលពាន​រង្វាន់​ជា​ស្ត្រី​ឆ្នើម ពី​អង្គការ​សង្គម​ស៊ីវិល​មួយ ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស នៅ​សហរដ្ឋអាមេរិក នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាងមុខនេះ។​

សកម្មជន​ដីធ្លី​នៃ​សហគមន៍​តំបន់​បឹង​កក់​អ្នកស្រី​យ៉ោម បុប្ផា ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៣ ខែមិថុនា នេះ​ថា ខ្លួន​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ ដើម្បី​ទទួលពាន​រង្វាន់​ពី​អង្គការ​សិទ្ធិមនុស្ស​មួយ ដែល​ធ្វើការ​ផ្តោតលើ​សិទ្ធិ​ស្ត្រី នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​។ អ្នកស្រី​ឲ្យដឹង​បន្ត​ថា ពានរង្វាន់​នោះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ជា​ពាន​សម្រាប់​អ្នកដឹកនាំ​ដ៏​អង់អាច​ក្លាហាន ក្នុង​ការលើកកម្ពស់​កា​រ​ដោះស្រាយ​ទំនាស់​អហិង្សា។​

អានបន្តៈ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ នឹង​ទៅ​ទទួលពាន​រង្វាន់​នៅ​សហរដ្ឋអាមេរិក​នៅ​ពាក់កណ្តាល​ខែ​៦​

ប្រភព៖ VOD

Related Articles