សេចក្តីប្រកាសព័ត៌មាន -​ ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ៖ ក្រុមហ៊ុន Google ចេញ​ផ្សាយ​​ទូរស័ព្ទ​ភាសា​ខ្មែរ​​​ដោយ​ដាក់​បញ្ចូល​ការ​បកប្រែ​ដែល​បាន​ផ្ដល់​ដោយ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ

សេចក្ដី​ប្រកាស​ព័ត៌មាន  

ថ្ងៃ​ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣

ក្រុមហ៊ុន Google ចេញ​ផ្សាយ​​ទូរស័ព្ទ​ភាសា​ខ្មែរ​​​ដោយ​ដាក់​បញ្ចូល​ការ​បកប្រែ​ដែល​បាន​ផ្ដល់​ដោយ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ។

កម្មវិធី​ SPICE ដែល​អនុវត្ត​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដោយ​មាន​ផ្ដល់​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​ អន្តរជាតិ (USAID) បាន​សហការ​ជា​មួយ​ក្រុមហ៊ុនហ្គូហ្កល(Google) ក្នុង​ឆ្នាំ ២០១៣ ដើម្បី​បញ្ចប់​ការ​បកប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​​ ទូរស័ព្ទអេនដ្រយ(Android) ជា​ភាសា​ខ្មែរ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​បានសម្រេច​គោលដៅ​​របស់​ខ្លួន​នៅ​ពេល​ដែល​​ មាន​ការ​ចេញ​ផ្សាយកំណែ ៤.៤ (មាន​ឈ្មោះ​ថា KitKat)​​ នៅចុង​ខែ​​តុលា។ ក្រុមហ៊ុនហ្គូហ្កល បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន​ក្នុង​ព្រឹត្តិការណ៍ Google DevFest នៅ​​ទីក្រុង​ភ្នំពេញ ថា​កំណែ​ដែល​ទើប​នឹង​ចេញ​ថ្មី​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទអេនដ្រយ មាន​ភាសា​ខ្មែរ​មក​ជា​មួយ​ស្រាប់។

ការ​បកប្រែ​ទូរស័ព្ទ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បកប្រែ​របស់​កម្មវិធី SPICE ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​បកប្រែ​កម្មវិធី​កុំព្យូទ័រ និង​ទូរស័ព្ទ​ជាង ៨ ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​ឆ្នាំ ២០០៥ ក្រុម​​​នេះ​បាន​បក​ប្រែ​ទូរស័ព្ទ​ណូគា(Nokia) លើកដំបូង​ជា​ភាសា​ខ្មែរ។

អានបន្ត៖ក្រុមហ៊ុន Google ចេញ​ផ្សាយ​​ទូរស័ព្ទ​ភាសា​ខ្មែរ​​​ដោយ​ដាក់​បញ្ចូល​ការ​បកប្រែ​ដែល​បាន​ផ្ដល់​ដោយ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ

Related Articles