សូមគោរពជួន
លោកនាយកគ្រិះស្ថាន អាស៊ីយ៉ាដេ SPA
កម្មវត្ថុ៖ ជូនដំណឹងស្តីពីការធ្វើកូដកម្ម នៅ គ្រឹះស្ថាន អាស៊ីយ៉ាដេ “Spa” ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នេះតទៅ។
យ៉ោង៖
– ច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា១៩៩៧
– ញ្ញត្តិគាំទ្ររបស់អតីតកម្មករនៅគ្រឹះស្ថាន អាស៊ីយ៉ាដេ Spa
– សេចក្តីបង្គាប់សំរេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ ២២៩/១២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១២
– លិខិតជំទាស់របស់ គ្រឹះស្ថាន អាស៊ីយ៉ាដេ Spa ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការ ប្តឹងជំទាស់ និងសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមជំរាបជូននាយកជ្រាប ដោយហេតុថា អតីត កម្មករ ផ្នែកម៉ាស្សា របស់គ្រឹះស្ថាន អាស៊ីយ៉ាដេ ដែលត្រូវបាននិយោជកបញ្ឈប់ដោយ មូលហេតុមិនត្រឹមត្រូវ មានចំនួន៥នាក់ មានឈ្មោះដូចជា៖ កញ្ញា វង្ស សុភានី កញ្ញា សុខ ស៊ីណាវ កញ្ញា ដែន សំបូរ កញ្ញា ចំរើន កុម្ភៈ និងកញ្ញាស៊ិន សុខអៀង។ ភាគីតំណាងនិយោជក និងអតីតកម្មករផ្នែកម៉ាស្សា បានធ្វើការដោះស្រាយតាមនីតិវិធីនៃ ច្បាប់ស្តីពីការងារ។ ដោយហេតុថាភាគីនិយោជកបានធ្វើការជំទាស់មិនព្រមអនុវត្តតាម សេចក្តីបង្គាប់របស់ក្រុមប្រឹក្សា អាជា្ញកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។

