VOD: តុលាការកំពូល សម្រេចដោះលែង យ៉ោម បុប្ផា ឲ្យមានសេរីភាព
តុលាការកំពូល នៅម៉ោងជាង១២ថ្ងៃត្រង់នេះ ប្រកាសសម្រេចដោះលែងសកម្មកជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា តែបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យសើរើឡើងវិញ។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានបើកសវនាការរយៈពេលជិត៤ម៉ោង ដោយស្តាប់ការលើកឡើងដាក់បន្ទុក និងដោះបន្ទុករបស់ភាគីពាក់ព័ន្ធ។ ចៅក្រមប្រកាសថា តុលាការកំពូល សម្រេចឲ្យអ្នកស្រីយ៉ោម បុប្ផានៅក្រៅឃុំ ហើយបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍វិញ ដោយសារសាលាដីការបស់សាលាឧទ្ធរណ៍កាលពីកន្លងទៅ មិនមានសំអាងគ្រប់គ្រាន់ក្នុងការកាត់ក្តី។ Continue to story