ខេត្តកំពង់ឆ្នាំង: ស្ត្រីម្នាក់បានក្អួតធ្លាក់ឈាម រហូតដល់ស្លាប់ ដែលករណីនេះសមត្ថកិច្ច បានដាក់ការសង្ស័យ ទៅលើបុរសជាប្តីថា បានវាយនិងធ្វើទារុណកម្ម ទៅលើរូបនាង។ ស្ត្រីរូបនេះបានស្លាប់ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះម្តាយរបស់ខ្លួន ក្នុងភូមិថ្មកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ស្ត្រីរងគ្រោះឈ្មោះឃឹម ចាន់ អាយុ៥៧ឆ្នាំ មានប្តីឈ្មោះស្ងួន អឿន អាយុ៥៥ឆ្នាំ គ្រួសារនេះរស់នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍និងមានកូនប្រុសស្រី៥នាក់ នៅក្នុងបន្ទុក។
ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចអោយដឹងថា កាលពី៣ថ្ងៃមុនស្ត្រីឈ្មោះឃឹម ចាន់ បានរត់ចេញពីផ្ទះរបស់ខ្លួន នៅភូមិស្រះកែវ ទៅនៅផ្ទះម្តាយនៅភូមិថ្មកែវ ដោយសារទ្រាំ និងការវាយធ្វើបាបពីសំណាក់បុរសជាប្តីចិត្តកំណាចរបស់ខ្លួនមិនបាន ។ ស្ត្រីរូបនេះមានស្នាមជាំនៅលើខ្លួន ហើយក្រោយមកបានក្អួតធ្លាក់ឈាមរហូតដល់ស្លាប់។
អានបន្ត៖ ស្ត្រីម្នាក់ក្អូតឈាមរហូតដល់ស្លាប់ សមត្ថកិច្ចសង្ស័យប្តីវាយធ្វើទារុណកម្ម
