ភ្នំពេញប៉ុស្តិ៍៖ កន្លែងឃុំឃាំងនៅកម្ពុជាពោរពេញដោយអំពើហិង្សា ការបំពានផ្លូវភេទ និងការងារបង្ខំ
ភ្នំពេញៈ មជ្ឈមណ្ឌលឃុំខ្លួនជនរងគ្រោះដោយគ្រឿងញៀន របស់កម្ពុជាគឺពោរ ពេញដោយអំពើហិង្សា ការបំពានផ្លូវភេទ និងការងារបង្ខំ ហើយជាកន្លែងទុកមនុស្សដូចសត្វធាតុ មិនសមជាកន្លែងស្តារនីតិសម្បទាទេ។ នេះបើតាមរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញផ្សាយ កាលពីម្សិលមិញ។ របាយការណ៍ដែលមានចំណងជើងថា«ពួកគេប្រព្រឹត្ត មកលើយើងដូចសត្វធាតុ» បានរៀបរាប់លម្អិតអំពីការបំពានផ្សេងៗលើអ្នកជាប់នៅក្នុង មជ្ឈមណ្ឌលនោះ ដោយគ្មានការគោរពទៅតាមនីតិវិធីត្រឹមត្រូវ ពេលខ្លះថែមទាំងឃុំខ្លួនមនុស្សដែលញៀនថ្នាំ។ អ្នកជាប់ ឃុំម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងរបាយការណ៍នេះថាឈ្មោះ ស្មូញ Continue to story
សមត្ថកិច្ចប្រើហិង្សាលើស្ត្រី អ្នកភូមិបឹងកក់ និងបុរីកីឡា
ស្ត្រីម្នាក់នេះ រងនូវការច្របាច់កសើ្ទរស្លាប់ពីកងកម្លាំងសមត្ថកិច្ច កាលពីថ្ងៃម្សិលមិញ នៅពេលដែលគាត់និងសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡា ប្រមាណជាង១០០នាក់ផ្សេងទៀត បានប្រមូលផ្តុំគ្នាតវ៉ានៅលើទ្រូងផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី។ នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះទៀត សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡាប្រមាណជាង ១០០ នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅលើទ្រូងផ្លូវព្រះមុនីវង្ស មុខសាលារាជធានីដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ ឲ្យបានសម្រេចមុនថ្ងៃបោះឆ្នោតមកដល់។ សូមអានបន្តៈសមត្ថកិច្ចប្រើហិង្សាលើស្ត្រីអ្នកភូមិបឹងកក់និងបុរីកីឡា Continue to story