កម្មករ​រោងចក្រ​១០​នាក់​រង​របួស ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នគរបាល ​ពេល​កំពុង​តវ៉ា

ភ្នំពេញៈ កម្មករជាង ១០នាក់ ដែលកំពុងធ្វើការតវ៉ានៅរោងចក្រមារ៉ូឈុន ស្ថិតនៅក្នុងខ័ណ្ឌពោធិ សែនជ័យ សង្កាត់ចោមចៅ បានរងរបួសធ្ងន់ និងស្រាល កាលពីព្រឹកមិញ ក្នុងការប៉ះទង្គិចគ្នាមួយ ប្រាវរវាងសមត្ថកិច្ច និងកម្មករ។

លោកស៊ុន លៀង កម្មករ ដែលបានរងរបួសចំក្រោមភ្នែកស្តាំនិងច្រមុះដោយសារ សមត្ថកិច្ចគប់ ដុំថ្មចំ និងបានសន្លប់ប្រហែលមួយម៉ោង បាននិយាយថា កាលពីប្រហែលជាម៉ោង៩ព្រឹកមិញនេះ កម្មករបានធ្វើការតវ៉ានៅមុខរោងចក្រ រយៈពេលមួយសប្តាហ៌មកហើយ ដើម្បីទាមទារលក្ខខណ្ឌ ការងារ និងប្រាក់ អប្បបរមា។

 សម្រាប់ព័ត៌មានលំអិតៈ កម្មកររោងចក្រ១០នាក់រងរបួស ប៉ះទង្គិច ជាមួយសមត្ថកិច្ចនគរបាល ពេលកំពុងតវ៉ា

Source: (Phnom Penh Post – March 20, 2013)

Related Articles