RFA: ពលករ​បម្រើ​ការ​តាម​ផ្ទះ​ស្នើ​ក្រសួង​ការងារ​ផ្តល់​សិទ្ធិ​ស្មើ​ភាព

imageបណ្ដាញ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ ជួយ​ដាក់​បញ្ចូល​អ្នក​ធ្វើ​ការងារ​ផ្នែក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​កិច្ច​ ការពារ​ដោយ​ច្បាប់ ដូច​ការងារ​ក្នុង​វិស័យ​ដទៃ​ទៀត​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ថ្លែង​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​ទុក​ការងារ​តាម​ផ្ទះ ថា​ស្ថិត​ក្នុង​វិស័យ​ការងារ​នៅ​ឡើយ​ទេ។

សមាជិក​បណ្ដាញ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ បាន​ផ្ញើ​លិខិត ១​ច្បាប់​ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ រដ្ឋាភិបាល​មិន​ទាន់​បាន​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​ក្រោម​កិច្ច​ការពារ​ដោយ​ ច្បាប់ ដូចគ្នា​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេង​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ផ្ញើ​ជូន លោក អ៊ិត សំហេង មាន​ចុះ​ហត្ថលេខា អ្នកស្រី វុន សម្ផស្ស ប្រធាន​បណ្ដាញ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​កម្ពុជា បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​ដោយសារ​កំណើន​នៃ​តម្រូវ​ការ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទាំង ​ក្នុង និង​ក្រៅ​ប្រទេស បាន​ទាក់ទាញ​ស្ត្រី​វ័យ​ក្មេងៗ​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​មាន​ចំនួន ​ច្រើន។

អានបន្ត៖​ ពលករ​បម្រើ​ការ​តាម​ផ្ទះ​ស្នើ​ក្រសួង​ការងារ​ផ្តល់​សិទ្ធិ​ស្មើ​ភាព

Related Articles