បណ្ដាញអ្នកបម្រើការងារតាមផ្ទះ ទទូចស្នើឲ្យរដ្ឋាភិបាល ឬក្រសួងការងារ ជួយដាក់បញ្ចូលអ្នកធ្វើការងារផ្នែកនេះឲ្យស្ថិតនៅក្រោមកិច្ច ការពារដោយច្បាប់ ដូចការងារក្នុងវិស័យដទៃទៀតដែរ។ មន្ត្រីសង្គមស៊ីវិល និងកម្មករធ្វើការតាមផ្ទះ ថ្លែងថា រដ្ឋាភិបាលនៅមិនទាន់ចាត់ទុកការងារតាមផ្ទះ ថាស្ថិតក្នុងវិស័យការងារនៅឡើយទេ។
សមាជិកបណ្ដាញកម្មករធ្វើការងារតាមផ្ទះ បានផ្ញើលិខិត ១ច្បាប់ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករបម្រើការងារតាមផ្ទះ រដ្ឋាភិបាលមិនទាន់បានដាក់បញ្ចូលឲ្យស្ថិតក្រោមកិច្ចការពារដោយ ច្បាប់ ដូចគ្នាកម្មករបម្រើការងារក្នុងវិស័យផ្សេងទេ។
លិខិតចុះថ្ងៃទី៩ ខែធ្នូ ផ្ញើជូន លោក អ៊ិត សំហេង មានចុះហត្ថលេខា អ្នកស្រី វុន សម្ផស្ស ប្រធានបណ្ដាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា បានបង្ហាញថា សព្វថ្ងៃនេះដោយសារកំណើននៃតម្រូវការកម្មករធ្វើការងារតាមផ្ទះទាំង ក្នុង និងក្រៅប្រទេស បានទាក់ទាញស្ត្រីវ័យក្មេងៗចូលបម្រើការងារក្នុងវិស័យនេះមានចំនួន ច្រើន។
អានបន្ត៖ ពលករបម្រើការតាមផ្ទះស្នើក្រសួងការងារផ្តល់សិទ្ធិស្មើភាព
