RFA: សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អ.ស.ប.​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី

រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​ រើស​អើង​លើ​នារី​ភេទ ហៅ​កាត់​ថា ស៊ីដ (CEDAW) កាល​ពី​ឆ្នាំ​១៩៩២។ ជា​កាតព្វកិច្ច ប្រទេស​នេះ​ត្រូវ​ដាក់​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​អនុវត្ត​អនុសញ្ញា​ ក្នុង​រវាង ៤​ឆ្នាំ​ម្តង ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា បាន​ដាក់​របាយការណ៍​សំយោគ​មួយ​ចំនួន។

អង្គការ​សហប្រជាជាតិ បាន​ពិភាក្សា​លើ​របាយការណ៍​ទី​៤ និង​ទី​៥ របស់​កម្ពុជា កាល​ពី​ខែ​តុលា កន្លង​ទៅ និង​បាន​ផ្តល់​អនុសាសន៍​ជាង ៥០​ចំណុច។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី អ្នក​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម​កម្មករ និង​និស្សិត​សរុប​ប្រមាណ ១៣០​នាក់ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ក្នុង​សន្និសីទ​ស្ដីពី​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ស្ត្រី នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​វិធាន​ការ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អនុសញ្ញា​ ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​នារី​ភេទ។ ការ​ពិភាក្សា​នេះ បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៅ​ក្រុង​ហ្សឺណែវ កាល​ពី​ខែ​តុលា កន្លង​ទៅ ដែល​បាន​រក​ឃើញ​ថា កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។

អានបន្ត៖ សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អ.ស.ប.​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី

Related Articles