The Cambodia Daily: កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាង​៦០​នាក់​ដួល​សន្លប់នៅ​ស្រុក​អង្គ​ស្នួ​ល​

មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា កម្មករ​កាត់​ដេរ​ជាង​​៦០​នាក់​ត្រូវ​បាន​ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល​​ពី​ម្សិល​មិញ​ បន្ទាប់​ពី​ការ​ដួល​សន្លប់​ ពីរថ្ងៃ​​បន្ត​បន្ទាប់ ​នៅ​ឯ​រោង​ចក្រ​មួយ​​ក្នុង​ស្រុក​អង្គ​ស្នួល​ ខេត្ត​ កណ្តាល​។

លោក​ស្រី​ ស៊ុំ កល្យាណ​ មេឃុំ​ដំណាក់​អំពិល​​បាន​​ឲ្យ​ដឹង​ថា​ កម្មករ​នៅ ​ឯ​រោង​ចក្រ​ ឃីង​ហ្វឺស (King First) ​បាន​ចាប់​ផ្តើម​ដួល​សន្លប់​នៅម៉ោង​ ប្រហែល​៧​និង​៤០​នាទី​ព្រឹក​ បន្ទាប់​ពីកម្មករ​ខ្លះ​ក្អួត​ចង្អោ​ និងចុះ​ រាក​។ លោក​ស្រី កល្យាណ បាន​មាន​ប្រសាសន៍​​ថា “អាជ្ញាធរ​ស្រុក​ និង​ឃុំ​មួយ​ក្រុម​ បាន​​សន្និ​ដ្ឋាន​ថា កម្មករ​ទាំង​នេះ​អាច​ដួល​សន្លប់​ដោយ​សារ​តែ​ហេតុ​ផល​  គឺ​ការពុល​ចំណី​អាហារ​ ទឹក​គ្មាន​អនាម័យ​ ឬផ្សែង​ពុល​ចេញពី​​ការ​ផលិត​ សម្លៀក​បំពាក់​”។ លោក​ស្រី​បាន​បន្ថែម​​ថា លោក​ស្រីមិន​ដឹង​អំពី​ចំនួន​ពិត​ប្រា​កដ​នៃ​កម្មករ ​ដែល​ដួលសន្លប់​នោះទេ​។

លោក​ ភុន សុផុន ជំនួ​យការ​រដ្ឋបាល​នៅ​ក្នុង​​​រោង​ចក្រ​នេះ​បាន​លើក​ឡើង​ ថា អ្នក​​គ្រប់​គ្រង​​​រោង​ចក្រកំពុង​តែ​ស៊ើប​អង្កេត​ការ​ដួល​សន្លប់​នេះ​  ហើយ​​ថា កម្មករ​ដែល​​ដួល​សន្លប់​ត្រូវ​បាន​​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ដើម្បី​​ព្យាបាល។ លោ​ក​បាន​បន្ថែម​ថា “យើង​មិន​ហ៊ាន​ធ្វើ​ការ​សន្មត​ណាមួយ​ឡើយ​ ហើយ​ បច្ចុប្បន្ន​នេះ​កំពុង​តែ​រង់ចាំការវិភាគ​របស់​វេជ្ជបណ្ឌិត​”។

អានបន្ត៖​ កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាង​៦០​នាក់​ដួល​សន្លប់នៅ​ស្រុក​អង្គ​ស្នួ​ល​

From RFA: កម្មករ​រោងចក្រ​ឃីង​ហ្វឺស​ប្រមាណ​៣០​នាក់​ទៀត​ដួល​សន្លប់

Related Articles