The Cambodia Daily: ការសិក្សា​​​រកឃើញថា​ មាន​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ ​​​​និង​ប្រើ​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​​​ទៅ​លើ​​​​កុមារ​​​

ការសិក្សា​​​ស្តីពី​​​អំពើ​​​ហិង្សា​​​លើ​កុមារ​​​ដែល​​​​​​សម្រប​​​សម្រួល​​​ដោយ​​​អង្គការ​​​យូនី​សេហ្វ ​និង​អនុវត្តដោយ​​​រដ្ឋា​ភិបាល​​​បាន​​​រក​​​ឃើញ​​​ថា កុមារ​​​បីភាគ​បួនបាន​ជួប​អំពើ​ហិង្សា​​​​​​​លើ​​​រាង​កាយ​យ៉ាង​​​ហោច​​​ណាស់​​​​​មួយដង​​មុន​​​អាយុ​​​១២​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​ស្ត្រី​​​៤ភាគ​​​រយ និង​​​បុរស​​​៥​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​។

យោង​​​តាម​​​លោក​​ស្រី ច័ន្ទ​​​ ហារ៉ាន​​​វដ្តី  អនុ​​​រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​សង្គម​​​កិច្ច​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​សិក្សា​​​នេះ​​​ជា​​​មួយ​​​ក្រសួង​​​កិច្ច​​​ការ​​​នារី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លទ្ធផ​ល​​​បឋម​​​នៃ​​​ការ​​​សិក្សា​​​នេះ​​​ដែលមិន​​​ទាន់​​​ត្រូវ​​បាន​​​បញ្ចប់​​​នៅ​​​ឡើយ​​​​នោះ​​​​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​បទ​​​បង្ហាញ​​​នៅ​​​ក្នុង​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដល់​​​តំណាង​​​រដ្ឋាភិបាល​​​ និង​​​តំណាង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​ភិបាល​ដែល​សមាជិក​​​​គណៈ​​​កម្មាធិ​​​ការ​នាយក​​​​ដោះ​ស្រាយ​អំពើ​ហិង្សា​លើ​​​​កុមារ​។

ការ​​​ស្រាវជ្រាវ​​​​េនះ​បាន​​​ស្ទង់​​​មតិ​​ស្ត្រី​​​១.១២១​​​នាក់​​​ និង​​​បុរស​​១.២៥៥​​​​​នាក់​​​​​​ចាប់​​​​​​ពី​​​អាយុ​​​១៣​​​ឆ្នាំ​​​ដល់​​​២៤​​​ឆ្នាំ​​​ ដើម្បី​​​កំណត់​​​​ថា តើ​​​គួរ​​​អនុវត្ត​​​គោល​​​នយោបាយ​​​អ្វី​​​ ដើម្បី​​​ការពារ​​​កុមារ​​​ និង​​​យុវជន​​​កុំ​​​ឲ្យ​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​និង​​​រូបរាង​​​កាយ​​​។

អានបន្ត៖ ការសិក្សា​​​រកឃើញថា​ មាន​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ ​​​​និង​ប្រើ​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​​​ទៅ​លើ​​​​កុមារ​​​

Related Articles