មន្ត្រីនគរបាលបាននិយាយកាលពីម្សិលមិញថា បុរសអាយុ៥៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យពីបទចាប់រំលោភក្មេងស្រី អាយុ៨ឆ្នាំម្នាក់នៅក្នុងខេត្តឧត្តរមានជ័យ ពេលដែលក្រុមគ្រួសារនាងបានចេញទៅស្រែ។
លោក កេត សុថា នាយការិយាល័យនគរបាលយុត្តិធម៌ស្រុកបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ យ៉ាន់ ម៉ុង អាយុ៥៦ឆ្នាំ បានចាប់រំលោភក្មេងស្រីរូបនេះកាលពីថ្ងៃសៅរ៍ នៅពេលដែលឪពុកម្តាយ និងជីដូនរបស់នាងបានទុកនាងនិងប្អូនស្រីរបស់ នាងឲ្យនៅផ្ទះតែឯង នៅក្នុងឃុំលំទង ស្រុកអន្លង់វែង។
លោក សុថា បានមានប្រសាសន៍ទៀតថា “បន្ទាប់ពីចាប់រំលោភនាងរួច ជនសង្ស័យរូបនេះបានសន្យាទិញនំឲ្យជនរងគ្រោះ ប្រសិនបើនាងមិនយករឿងនេះប្រាប់ឪពុកម្តាយរបស់នាងទេនោះ ប៉ុន្តែ ប្អូនស្រីរបស់នាងដែលមានអាយុ៦ឆ្នាំ បានឃើញអ្វីដែលបានកើតឡើងនោះ”។
លោកបានមានប្រសាសន៍ថា “ បន្ទាប់ពីឪពុកម្តាយរបស់ក្មេងស្រីរូប នេះបានត្រឡប់មកពីស្រែវិញ ប្អូនស្រីរបស់នាងអាយុ៦ឆ្នាំបាន ប្រាប់ពួកគាត់អំពីរឿងនេះ ហើយក្រុមគ្រួសាររបស់នាងបានដាក់ពាក្យ បណ្តឹងទៅនគរបាលឃុំភ្លាម”។
អានបន្ត៖ ចាប់ខ្លួនបុរសអាយុ៥៦ឆ្នាំម្នាក់ពីបទចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ
