The Cambodia Daily: ចាប់​ខ្លួន​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​ពីបទ​ចាប់​រំលោ​ភ​​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

មន្ត្រីនគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​អាយុ​៥៦ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​អាទិត្យ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​ អាយុ​៨ឆ្នាំម្នាក់​នៅក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ​ ពេល​​ដែលក្រុម​គ្រួសារ​នាង​បាន​ចេញ​ទៅ​ស្រែ​។

លោក កេត​ សុថា នាយ​ការិយាល័យ​នគរ​បាល​យុត​្ត​ិធម៌ស្រុក​បាន​មាន​ប្រសា​សន៍​ថា ជន​សង្ស័យ​ឈ្មោះ យ៉ាន់ ម៉ុង អា​យុ​៥៦​ឆ្នាំ បាន​ចាប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ នៅពេល​ដែល​ឪពុក​ម្តាយ​ និង​ជីដូន​របស់​នាង​បាន​ទុក​នាង​និង​ប្អូន​ស្រី​របស់ ​នាង​ឲ្យ​នៅ​ផ្ទះ​តែ​​ឯង​ នៅ​ក្នុង​ឃុំ​លំទង ស្រុក​អន្លង់​វែង។

លោក​ សុថា បាន​មាន​ប្រសាសន៍ទៀត​ថា “បន្ទាប់​​ពី​ចាប់​រំលោភ​នាង​រួច ជន​សង្ស័យ​រូប​នេះ​បាន​សន្យា​ទិញ​នំ​ឲ្យ​ជន​រង​គ្រោះ ប្រសិន​បើ​នាង​មិន​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្តាយ​របស់​នាងទេនោះ​ ប៉ុន្តែ​ ប្អូន​ស្រី​របស់​នាង​ដែល​​មាន​អាយុ​៦​ឆ្នាំ បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នោះ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រូប​ នេះ​បាន​ត្រឡប់​មក​ពី​ស្រែ​វិញ​ ប្អូន​ស្រី​របស់​នាង​អាយុ​៦​ឆ្នាំ​បាន​ ប្រាប់​ពួក​គាត់​អំពី​រឿង​នេះ ហើយ​ក្រុម​គ្រួសារ​របស់នាង​បាន​ដាក់​ពាក្យ​ បណ្តឹង​ទៅ​នគរ​បាល​ឃុំ​ភ្លាម”។

អានបន្ត៖ ចាប់​ខ្លួន​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​ពីបទ​ចាប់​រំលោ​ភ​​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

Related Articles