The Cambodia Daily: បុរស​ពីរនាក់ត្រូវបានចាប់​ខ្លួន​​ ពាក់ពាន់និងការចាប់រំលោភ​ក្មេង​ស្រី​នៅ​​ខេត្ត​ព្រះសីហនុ​ និង​​កណ្តាល​

បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃ​ពុធ ពីបទ​ រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ខណៈ​បុរស​ អាយុ​២២ឆ្នាំ​ម្នាក់​ត្រូ​វបាន​ចាប់ខ្លួន​នៅ​ក្នុង​ខេត្ត​កណ្តាល​នៅថ្ងៃ​តែ​ មួយ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​។

លោក នៅ​ សាវុធ ប្រធាន​ការិយាល៍យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្នុង​ខេត្ត​ ព្រះ​សីហនុ​បាន​ឲ្យដឹង​ថា ឈ្មោះ ងួន​ ពៅ​ ត្រូវ​បាន​ចាប់ខ្លួ​ន​កាល​ពីថ្ងៃ​ ពុធ នៅ​ផ្ទះ​របស់ខ្លួន​ក្នុងសង្កាត់​៣ បន្ទាប់​ពីមាន​ពាក្យ​បណ្តឹង​មួយ​ធ្វើ ​ឡើង​ជួស​មុខ​ឲ្យក្រុម​គ្រួសារ​ជន​រងគ្រោះវ័យក្មេង​រូប​នេះ​ដោយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ការពារ​កុមារ​មួយ។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់ខ្លួនជនសង្ស័យ បន្ទាប់​ពី​ទទួល​បាន ​ពាក្យ​បណ្តឹង​មួយ​ ពីក្រុមគ្រួសារ​ជន​រងគ្រោះ​ ដែល​រៀបចំ​ដោយ​​អង្គការ​ ម្លប់​តាប៉ាង​”។ លោក សាវុធ បាន​ឲ្យដឹង​ថា ម្តាយ​របស់​ជនរងគ្រោះ​ គឺជា​កម្មករ​កាត់​ដេរម្នាក់ ​ដែល​ពេល​ខ្លះចំណាយ​ពេល​មួយ​សប្តាហ៍​ ឬពីរ​សប្តាហ៍​ចេញ​ទៅឆ្ងាយពី​ផ្ទះ​ ហើយ ​បាន​ទុក​កូន​ស្រី​របស់​ខ្លួន​នៅ​ជាមួយ​ជន​សង្ស័យ​ដែល​ជា​ មិត្តភក្តិគ្រួសាររបស់​ជន​រង​គ្រោះ​ ជាមួយ​ប្រព​ន្ធ​ជនសង្ស័យ ​និង​កូន​ ៗរបស់​ពួកគេ​។

អានបន្ត៖​ បុរស​ពីរនាក់ត្រូវបានចាប់​ខ្លួន​​ ពាក់ពាន់និងការចាប់រំលោភ​ក្មេង​ស្រី​នៅ​​ខេត្ត​ព្រះសីហនុ​ និង​​កណ្តាល

 

Related Articles