The Cambodia Daily: ប្រព័ន្ធផ្សព្វផ្សាយ​​​ត្រូវ​រាយ​​​ការណ៍​​​ឲ្យ​​​បាន​​​ស៊ីជម្រៅជាងមុន អំពី​​​អំពើហិង្សា​​​ផ្លូវភេទនៅកម្ពុជា​​​

អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា របៀបដែល​ ប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​​​ពិពណ៌នាពី​បទ​ល្មើស​ហិង្សា​ចំពោះ​​​ស្ត្រី និង​ កុមារី កំពុង​តែ​ធ្វើ​​​ឲ្យ​​​មាន​​​ឥរិយា​បថ​អវិជ្ជ​មាន​ចំពោះក្រុម​​​ មនុស្សទាំងនេះ ហើយ​ខ្លឹម​​​សារ​​​សំខាន់​​​ត្រូវ​​​ផ្តោ​​​ត​​​ទៅលើ​​​មូល​​ ​ហេតុ​​​ដែល​​​​បទល្មើស​​​ទាំងនេះ​​​ក្លាយ​​​ជារឿង​​​ធម្ម​​​តា​​​ខ្លាំង ជាជាងផ្តោត​​​ទៅលើឥរិយាបថ​​​​​​ស្ត្រី។

អ្នកស្រី ការ៉ូលីន ម៉ាក់ខូស​ឡែន នាយក​អង្គការ​អាក់សិន​អេដ (Action Aid) ប្រចាំ​ប្រទេស​កម្ពុជា​​​ បានថ្លែង​​​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​និង​និស្សិត​ផ្នែកសារព័ត៌​មាន​​​ នៅ​ក្នុងសិក្ខា​សាលា​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ផ្សព្វផ្សាយ​អំពី​វិសាលភាព​​​នៃ​​​បទ​ ល្មើ​ស​បែ​ប​នេះ​​​ដែលកាសែត​ និង​គេ​ហ​ទំព័រ​ព័ត៌​មាន​កម្ពុជា​ជួនកាល​ ស្តីបន្ទោស​ជន​រង​គ្រោះ​ថា​​​ បានប្រព្រឹត្តបទ​ល្មើស​ផ្លូ​វភេទ​ ចាត់​​​ទុក​​​​​​​​​ស្ត្រី​​​ និងកុមារ​​​ទាំង​​​នោះជា​​​ឧបករណ៍​​ផ្លូវ​​​​ភេទ​ ឬ​ក៏ផ្សព្វ​ផ្សាយ​រូប​ភាព ​មុខ​របស់​ពួក​គេ​ដែល​ផ្ទុយ​នឹង​ច្បាប់​សារព័ត៌​មាន​។

អ្នក​​​​ស្រី​បាន​ថ្លែង​ថា បញ្ហា​​​នេះ​អាច​រាប់​បញ្ចូល​ទាំង​​​ សេចក្តីរាយការណ៍ថា ជន​រង​គ្រោះ​ត្រូវ​​​បានជំរុញ​​​ឲ្យស្លៀក​បំពាក់​តាម​​​ បែប​​​ណា​មួយជាក់​​​លាក់​ ឬក៏​ចេញ​ដើរ​តែ​ឯង​នៅពេល​យប់​​ផង​​​ដែរ​​​។ លោក​ស្រី​បាន​បន្ថែមទៀត​ថា “កម្រ​មាន​សំណួរ​របស់ប្រព័ន្ធផ្សព្វផ្សាយលើក​​​ ឡើង​​​ថា តើមូល​​​ហេតុ​​​អ្វី​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​សកម្មភាព​​​ទាំង​​​នេះ​​​ កើតឡើង​​​​នៅក្នុង​ប្រទេស​កម្ពុជា និង​អំពីមូល​ហេតុ​ដែល​បុរស​ៗ​គិត​ថា  វាគ្មាន​បញ្ហា​ទេ​​​ ដែល​​​រឿង​​​នេះ​​​កើតឡើង​។ សេចក្តី រៀប​​​រាប់​​​អំពីស្ត្រីកាន់តែធ្វើឲ្យ​​​មាន​​​អំពើ​ហិង្សា ទៅលើស្ត្រី​ និង​ក្មេង​ស្រី​”។

អានបន្ត៖ ប្រព័ន្ធផ្សព្វផ្សាយ​​​ត្រូវ​រាយ​​​ការណ៍​​​ឲ្យ​​​បាន​​​ស៊ីជម្រៅជាងមុន អំពី​​​អំពើហិង្សា​​​ផ្លូវភេទនៅកម្ពុជា​​​  

Related Articles