អង្គការក្រៅរដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា របៀបដែល ប្រព័ន្ធផ្សព្វផ្សាយពិពណ៌នាពីបទល្មើសហិង្សាចំពោះស្ត្រី និង កុមារី កំពុងតែធ្វើឲ្យមានឥរិយាបថអវិជ្ជមានចំពោះក្រុម មនុស្សទាំងនេះ ហើយខ្លឹមសារសំខាន់ត្រូវផ្តោតទៅលើមូល ហេតុដែលបទល្មើសទាំងនេះក្លាយជារឿងធម្មតាខ្លាំង ជាជាងផ្តោតទៅលើឥរិយាបថស្ត្រី។
អ្នកស្រី ការ៉ូលីន ម៉ាក់ខូសឡែន នាយកអង្គការអាក់សិនអេដ (Action Aid) ប្រចាំប្រទេសកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននិងនិស្សិតផ្នែកសារព័ត៌មាន នៅក្នុងសិក្ខាសាលាមួយ ក្នុងរាជធានីភ្នំពេញស្តីពីការផ្សព្វផ្សាយអំពីវិសាលភាពនៃបទ ល្មើសបែបនេះដែលកាសែត និងគេហទំព័រព័ត៌មានកម្ពុជាជួនកាល ស្តីបន្ទោសជនរងគ្រោះថា បានប្រព្រឹត្តបទល្មើសផ្លូវភេទ ចាត់ទុកស្ត្រី និងកុមារទាំងនោះជាឧបករណ៍ផ្លូវភេទ ឬក៏ផ្សព្វផ្សាយរូបភាព មុខរបស់ពួកគេដែលផ្ទុយនឹងច្បាប់សារព័ត៌មាន។
អ្នកស្រីបានថ្លែងថា បញ្ហានេះអាចរាប់បញ្ចូលទាំង សេចក្តីរាយការណ៍ថា ជនរងគ្រោះត្រូវបានជំរុញឲ្យស្លៀកបំពាក់តាម បែបណាមួយជាក់លាក់ ឬក៏ចេញដើរតែឯងនៅពេលយប់ផងដែរ។ លោកស្រីបានបន្ថែមទៀតថា “កម្រមានសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយលើក ឡើងថា តើមូលហេតុអ្វីដែលនាំឲ្យមានសកម្មភាពទាំងនេះ កើតឡើងនៅក្នុងប្រទេសកម្ពុជា និងអំពីមូលហេតុដែលបុរសៗគិតថា វាគ្មានបញ្ហាទេ ដែលរឿងនេះកើតឡើង។ សេចក្តី រៀបរាប់អំពីស្ត្រីកាន់តែធ្វើឲ្យមានអំពើហិង្សា ទៅលើស្ត្រី និងក្មេងស្រី”។
