Source: Cambodian Food and Service Workers’ Federation (CFSWF)
Advocacy
Advocacy
Posted on : January 22, 2013
Source: Cambodian Food and Service Workers’ Federation (CFSWF)
មន្ត្រីនគរបាលនិយាយកាលពីម្សិលមិញថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវបានរំលោភ និងរឹតកយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយឥឡូវនេះនគរបាលកំពុងស្វែងរកចាប់ខ្លួនជនល្មើស។ លោក សំ សាក់ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា ក្មេងស្រីរូបនេះត្រូវបានរំលោភនៅពេលដែលម្តាយរបស់នាងរវល់ទៅចូលរួមពិធីបុណ្យដារលាន ហើយទុកក្មេងស្រីរូបនេះឲ្យឪពុករបស់នាងមើល ហើយបុរសជាឪពុករវល់ផឹកស៊ីជាមួយមិត្តភក្តិ។ លោក សំ សាក់ បានមានប្រសាសន៍ថា នៅពេលដែលឪពុកម្តាយនាងត្រឡប់មកផ្ទះវិញស្រាប់តែបាត់កូនស្រីរបស់ខ្លួនពីគ្រែ ហើយក្រោយមកបាន ប្រទះឃើញនាងរងរបួសនៅចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះស្ថិតនៅក្នុងឃុំសែនដី។ ក្មេងស្រីរូបនេះត្រូវបានរឹតក ហើយមានស្នាមជាំត្រង់ភ្នែកខាងឆ្វេង និងត្រចៀក។ លោកបានបន្ថែមថា ឥឡូវនេះនគរបាលកំពុងសាកសួរឪពុករបស់ក្មេងស្រីរូបនេះអំពីហេតុការណ៍នោះ។ លោក គួច វ៉ាថាន នាយប៉ុស្តិ៍ឃុំបានថ្លែងថា នគរបាលបានចាត់ទុកហេតុការណ៍នេះថា ជាការរំលោភ និងប៉ុនប៉ងមនុស្សឃាត។ លោកបានមានប្រសាសន៍ថា អ្នកភូមិនិងឪពុកម្តាយរបស់ក្មេងស្រីរូបនេះបានចំណាយពេលពីរម៉ោងដើម្បីដើររកក្មេងស្រីរូបនេះ ហើយសាច់ញាតិបានប្រទះឃើញនាងនៅក្នុងវាលស្រែមួយនៅវេលាម៉ោង២រំលងអធ្រាត្រ។ ក្មេងស្រីរូបនេះមិនទាន់អាចនិយាយបានទេឥឡូវនេះ ដោយសារនាងបានរងរបួសពីការរំលោភនោះ”៕ Source: (The Cambodia Continue to story
សិក្ខាសាលាផ្សព្វផ្សាយរបស់អង្គការសង្គមស៊ីវិលលើ សេចក្ដីសង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការទទួលបន្ទុកអនុសញ្ញា ស៊ីដ ចំពោះប្រទេសកម្ពុជា NGO-CEDAW held a dissemination workshop on 17 December 2019. Key themes for advocacy based on the Continue to story
From January 15-16, 2025, NGO-CEDAW organized its annual meeting of members to Share the results of its activities for 2024 Continue to story
