VOD: សកម្មជន​ដីធ្លី​ម្នាក់សន្លប់ ពេល​រុញច្រាន​ជាមួយ​សមត្ថកិច្ច នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​​

M-bkk-140425--sreynoch--2014-04-25សកម្មជន​ដីធ្លី​ជា​ស្រ្តីម្នាក់ ក្នុងចំណោម ៤​នាក់ បាន​ដួលសន្លប់ នៅពេល​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ក្នុង​ទីតាំង​ហាមឃាត់ ខណៈ​ដែល​ពួកគេ​ព្យាយាម​ចូល​ទៅ​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សវនាការ​លើក​រណីលោ​ក ​វន់ ពៅ និង​ជនជាប់ចោទ​២២​នាក់​ទៀត នៅ​ព្រឹក​នេះ​។​

សេចក្តីរាយការណ៍​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យដឹងថា នៅ​ម៉ោង​ជាង ៩​ព្រឹក​នេះ សកម្មជន​ដីធ្លី​បឹង​កក់​ចំនួន​៤​នាក់ មាន​អ្នកស្រី យ៉ោម បុប្ផា និង​សកម្មជន​បី​នាក់​ទៀត បាន​នាំគ្នា​ចូល​ទៅក្នុង​បរិវេណ​​ហាមឃាត់ មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​ប៉ះទង្គិច ដោយ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​អាជ្ញាធរ បណ្តាលឲ្យ​ស្ត្រី​ម្នាក់ដួលសន្លប់​។

ហេតុការណ៍​នេះ  បាន​កើតឡើង​ខណៈ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ កំពុង​បើក​សវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​លោក ​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ ២២​រូប​ទៀត ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣​ខែ​មករា កន្លងទៅនេះ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង​៕

 

Related Articles