VOD: អង្គការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ចំនួ​ន​៧​ស្នើ​ឲ្យ​លោក​ហ៊ុន សែន​ដោះស្រាយ​ស្ថានភាព​វឹកវរ​បន្ទាន់​​

​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ​ក្នុងប្រទេស​កម្ពុជា សម្តែង​ការសោកស្តាយ​ ចំពោះ​សមត្ថកិច្ច​ប្រើ​ហិង្សា​លើក​ម្មករ ហើយ​បាន​អំពាវនាវ​ឲ្យ​លោកនាយ​ករដ្ឋ មន្ត្រី​ ហ៊ុន សែន​ ដោះស្រាយ​ភាពវឹកវរ​នេះ​ជាបន្ទាន់​។​

​ក្នុង​លិខិត​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ​ធ្វើការ​ផ្តោតលើ​សិទ្ធិ​ស្ត្រី​ចំនួន​៧ ផ្ញើជូន​លោកនាយករដ្ឋមន្ត្រី​ ចុះ​ថ្ងៃទី​៤​ ខែ​កម​រា​ បាន​ហៅព្រឹត្តិការណ៍​សមត្ថកិច្ច​បង្ក្រាប​លើក​ម្មករ​កាល ពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​នោះ​ថា ជា​ព្រឹត្តិការណ៍​ហិង្សា​ដ៏​រន្ធត់ ដែល​បាន​កើតឡើង​បណ្តាលឲ្យ​កម្មករ ប្រជាពលរដ្ឋ ស្លូតត្រង់ ស្លាប់ និងរបួស​ធ្ងន់ធ្ងរ។

អានបន្ត៖ អង្គការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ចំនួ​ន​៧​ស្នើ​ឲ្យ​លោក​ហ៊ុន សែន​ដោះស្រាយ​ស្ថានភាព​វឹកវរ​បន្ទាន់​​

Related Articles