អង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិស្ត្រី ក្នុងប្រទេសកម្ពុជា សម្តែងការសោកស្តាយ ចំពោះសមត្ថកិច្ចប្រើហិង្សាលើកម្មករ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ដោះស្រាយភាពវឹកវរនេះជាបន្ទាន់។
ក្នុងលិខិតរួមរបស់អង្គការសង្គមស៊ីវិល ធ្វើការផ្តោតលើសិទ្ធិស្ត្រីចំនួន៧ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែកមរា បានហៅព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបលើកម្មករកាល ពីថ្ងៃទី២ និងទី៣ខែមករានោះថា ជាព្រឹត្តិការណ៍ហិង្សាដ៏រន្ធត់ ដែលបានកើតឡើងបណ្តាលឲ្យកម្មករ ប្រជាពលរដ្ឋ ស្លូតត្រង់ ស្លាប់ និងរបួសធ្ងន់ធ្ងរ។
អានបន្ត៖ អង្គការលើកកម្ពស់សិទ្ធិស្ត្រីចំនួន៧ស្នើឲ្យលោកហ៊ុន សែនដោះស្រាយស្ថានភាពវឹកវរបន្ទាន់
